ជាតិ
សង្គមជាតិ
លោក សោម ពិសិដ្ឋ ឡើងជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា
28, May 2020 , 10:32 am        
រូបភាព
លោក កែន សត្ថា អភិបាលខេត្តកែប (ឆ្វេងដៃ) និង លោក សោម ពិសិដ្ឋ អភិបាលរង ដែលត្រូវតែងតាំងជាអភិបាលខេត្តកែប (រូបពីទំព័រហ្វេសប៊ុករបស់លោក សោម ពិសិដ្ឋ)
លោក កែន សត្ថា អភិបាលខេត្តកែប (ឆ្វេងដៃ) និង លោក សោម ពិសិដ្ឋ អភិបាលរង ដែលត្រូវតែងតាំងជាអភិបាលខេត្តកែប (រូបពីទំព័រហ្វេសប៊ុករបស់លោក សោម ពិសិដ្ឋ)
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ឲ្យឡើងជាអភិបាលខេត្តកែប ជំនួស លោក កែន សត្ថា តាមការក្រាបបង្គំទូលរបស់នាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន លោក សោម ពិសិដ្ឋ ជាអភិបាលរងខេត្តកែប។



នៅថ្ងៃទី២៧ ខែឧសភាដដែល ព្រះមហាក្សត្រ​ ទ្រង់បានចេញព្រះរាជក្រឹត្យមួយទៀត ត្រាស់បង្គាប់តែងតាំងលោក កែន សត្ថា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោយប្តូរចេញពីអភិបាលខេត្តកែប។ 

នៅថ្ងៃស្អែក (២៩ឧសភា) រដ្ឋបាលខេត្តកែប នឹងរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី ក្រោមអធិបតីភាពរបស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតអញ្ជើញស្តីពីការចូលរួមពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មី ដែលចេញដោយលោក លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែប៕ 

© រក្សាសិទ្ធិដោយ thmeythmey.com