អត្ថបទពាណិជ្ជកម្ម
យល់ដឹង​ពី​គុណសម្បត្តិ របស់​ស្រា​មើមថ្នាំចិន​ដ៏​ល្បីឈ្មោះ JING BRAND
28, May 2020 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
 ស្រាថ្នាំ​ឱសថ​បុរាណ​ចិន ដែលមាន​ឈ្មោះថា JING គឺជា​ប្រភេទ​ឱសថ​ស្រា បំប៉ន​សុខភាព​មានកេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ជាងគេ ឈរលើ​លេខ​រៀង​ទី​១​។ ក្រុមហ៊ុន ក៏​ជា​ក្រុមហ៊ុន​ផលិត​ស្រា​ជំនួយ​សុខភាព ដ៏​ធំ​លំដាប់​ទី​៤ ប្រចាំ​ប្រទេស​ចិន ដែលមាន​បុគ្គលិក​បម្រើ​ការងារ រហូតដល់ ១៧០០០​នាក់ នៅក្នុង​បរិវេណ​ជុំវិញ​រោងចក្រ មាន​បង្កើត​ចំការ​ដាំ​ស្មៅ​រុក្ខជាតិ​ឱសថ​យ៉ាងច្រើន​ប្រភេទ សម្រាប់​ជា​វត្ថុធាតុដើម​បម្រើ​ដល់​ការផលិត​រាប់រយ​ហិកតា​ផងដែរ​។
 
​ចាប់តាំងពី​ឆ្នាំ​២០១៦ ការលក់ និង​ជំរុញ​ផលិតផល​ស្រា​ឱសថ​បុរាណ​ចិន JING ទៅកាន់​ទីផ្សារ​សកល​មានការ​កើន​ឡើងជា​លំដាប់ ថែមទាំង​បាន​ចែកចាយ​ច្រើនជាង​២០​ប្រទេស ទាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ែក​អឺរ៉ុប អាមេរិក​ខាងជើង អូស្ត្រាលី ទ្វីបអាហ្វ្រិក​និង​ប្រទេស​ជាច្រើន​ទៀត​។ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០១៧​ចំណូល​ដែល​ទទួលបាន​ពី​ការលក់ កើនឡើង​រហូតដល់​ជាង ១៦,៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៃ​ចំនួន​ស្រា ៨០០​លាន​ដប​។ 


 
​ស្រា​មើម​ថ្នាំ​បំប៉ន​សុខភាព  JING ត្រូវបាន​ចម្រាញ់​ចេញពី​វត្ថុធាតុដើម កំណើត​ជា​ឫស​រុក្ខជាតិ ឱសថ​មានគុណ​ប្រយោជន៍​ខ្ពស់​ដល់​សុខភាព និង​សម្ផស្ស​។ ផលិត​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ ទំនើប​ទាន់សម័យ ដោយបាន​ច្រក​ដប​ជា​៤​ប្រភេទ ចំណុះ​ផ្សេងៗ​គ្នា ដូចជា ១២៥​មី​លី​លីត្រ​, ៥២០​មី​លី​លីត្រ​, ៧០០​មី​លី​លីត្រ បានដាក់​ក្នុង​ប្រអប់​។ គ្រប់​ប្រភេទ​ស្រា​ទាំងអស់ អតិថិជន​អាច​ទទួលទាន​បាន​ច្រើន ទៅតាម ចំណង់​ចំណូលចិត្ត ដោយផ្ទាល់​, ឬ​ដាក់​ត្រាំ​ទឹកកក​ឱ្យ​ត្រជាក់​ក៏បាន​, ហើយ​អាច​ផ្សំ​ជាមួយ​ប្រភេទ​ស្រា​ក្រឡុក​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា​ថែម​ទៀតផង​។ 
 
​ធាតុ​ផ្សំ​សំខាន់​មួយ​ក្នុងចំណោម​ធាតុ​ផ្សំ​ជាច្រើន​របស់ JING នោះ គឺ​ទឹក​ច្រោះ​ចេញពី​ប្រភព​ថ្មដារ ដែលមាន​ផ្ទុក​សារធាតុ​រ៉ែ​ធម្មជាតិ​ព្រៃភ្នំ​ជាច្រើន គឺ​ជាង​៣៣​ប្រភេទ​ផ្សេងគ្នា ផ្តល់នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព  កាយសម្បទា ប្រាជ្ញា​និង​ស្មារតី  ដោយ ប្រភពដើម​ចេញ ពី​កំពូលភ្នំ Mufu Mountain ។  ម្យ៉ាងវិញទៀត យោងតាម​ប្រភេទ​រុក្ខជាតិ​ឱសថ គឺជា​វត្ថុធាតុដើម​សំខាន់ៗ ដែល​ប្រមូលបាន​យក​មកពី​គ្រប់​តំបន់​ផ្សេងៗ​សម្រាប់​ចម្រាញ់ និង​ផលិត​ស្រា​ឲ្យ​កាន់តែ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​តែ​ម្យ៉ាង​គត់  ត្រូវបាន​រៀបចំ និង​បង្កើត​កសិដ្ឋាន​ដាំ​ដុះ​យ៉ាង​ត្រឹមត្រូវ នៅលើ​ផ្ទៃដី​ទំហំ​ជាង​៩៣០០​ហិកតា ហើយ​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន GAP (​ការអនុវត្ត​កសិកម្ម​ល្អ​ទៅលើ​រុក្ខជាតិ​ឱសថ​ប្រចាំ​ប្រទេស​ចិន​) មានការ​ទទួលស្គាល់​ពី​ស្ថាប័ន ជាតិ និង​អន្តរជាតិ GMP , HACCP, ISO 14001 ,ISO 9001 ។​


 
​ពេលបច្ចុប្បន្ន ជាមួយនឹង​ភាពជោគជ័យ និង​មានការ​ទទួលស្គាល់​ពី​គុណភាព គុណ​តម្លៃ​នៃ​ស្រា​មើមថ្នាំចិន JING ក្រុមហ៊ុន​បាន​ពង្រីក​ទីផ្សារ​របស់ខ្លួន គួរ​ជាទី​មោ​ទក ដោយ​បង្កើន​តំណាង​ចែកចាយ នៅតាម​បណ្តា​ប្រទេស​នានា​ជាច្រើន​ជាង ៨០០​ទីតាំង ហើយ​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ ភាពស្មោះត្រង់ និង​ភាពជោគជ័យ​ទាំងអស់គ្នា ហើយក៏​មានការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ដល់​តំណាង​ចែកចាយ​ដែលជា​សមាជិក​ផងដែរ​។ 
 
 
​ក្រុមហ៊ុន​ផលិត​ស្រា​មើម​ថ្នាំ​ដ៏​ល្បីឈ្មោះ JING មួយ​នេះ បាន​ក្លាយទៅជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​ផ្តល់​ដំបូន្មាន​ទៅដល់​អតិថិជន​របស់​ខ្លួន​ទាំងអស់ ក្នុងការ​ទទួលទាន​ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​គិតគូរ​លើ​ការថែទាំ​សុខភាព​រាងកាយ និង​ការរស់នៅ​ប្រចាំថ្ងៃ​។ JING បានផ្តល់​នូវ​គុណប្រយោជន៍​យ៉ាង​លើសលប់ ចំពោះ​សុខភាព កាយសម្បទា ប្រាជ្ញា​និង​ស្មារតី ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ទទួលទាន​ច្រើនពេក​នោះទេ​៕


















  
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com