ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ដាក់​លោក សម្បត្តិ សុធា​រដ្ឋ ជា​ស្នងការ​ខេត្ត​កែប ជំនួស​លោក ប៉ែន តារា​
28, May 2020 , 9:59 pm        
រូបភាព
លោក ប៉ែន តារា (ឆ្វេងដៃ) និង លោក សម្បត្តិ សុធារដ្ឋ
លោក ប៉ែន តារា (ឆ្វេងដៃ) និង លោក សម្បត្តិ សុធារដ្ឋ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្តីពី​ការតែងតាំង​ឧ​ត្ត​ម​សេនីយ៍​ត្រី សម្បត្តិ សុធា​រដ្ឋ ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ជំនួស​ឧ​ត្ត​ម​សេនីយ៍ ប៉ែន តា​រ៉ា​។


​មុន​ឡើងជា​ស្នងការ លោក សម្បត្តិ សុធា​រដ្ឋ ជា​ស្នងការរង​ទទួលបន្ទុក​ផ្នែក​អត្តសញ្ញាណ​កម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។ ចំណែក លោក ប៉ែន តារា បាន​ឡើងកាន់តំណែង​ស្នងការ​ខេត្ត​កែប កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨​។ 
 
​ទន្ទឹមគ្នានេះ អភិបាលខេត្ត​កែប ក៏ត្រូវ​ផ្លាស់​ផ្តូ​រដែរ​។ នៅ​ថ្ងៃទី​២៧ ខែឧសភា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក សោម ពិសិដ្ឋ ដែលជា​អភិបាលរង ឲ្យ​ឡើងជា​អភិបាលខេត្ត​កែប ជំនួស​លោក កែន ស​ត្ថា​។ តាម​ការ​ក្រាបបង្គំ​ទូល​របស់​នាយករដ្ឋមន្ត្រី ទ្រង់ បានតែងតាំង​លោក កែន ស​ត្ថា ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​៕ 
 
 

Tag:
 ដូរ​ស្នងការ​ខេត្ត​កែប​
  សម្បត្តិ សុធា​រដ្ឋ​
  ប៉ែន តារា​
© រក្សាសិទ្ធិដោយ thmeythmey.com