ជាតិ
ពីនេះ ពីនោះ
«​បារម្ភ​» មានន័យ​ខុសពី​«​អារម្មណ៍​»​និង​«​អារម្ភ​»​ដូចម្តេច​?
29, May 2020 , 7:29 am        
រូបភាព
«​បារម្ភ​»​មានន័យថា ដំណើរ​នឹក​ថប់ ឬ​នឹក​ព្រួយ​ជាមុន​។ ចំពោះ​«​អារម្មណ៍​»​សំដៅលើ​គ្រឿង​តោង​របស់​ចិត្ត​។ ចំណែក​«​អារម្ភ​» សំដៅលើ​ការតាំង​ចិត្ត​ផ្តួចផ្តើម​។

 
«​បារម្ភ​» មាន​ថ្នាក់​ពាក្យ​ជា​«​នាមសព្ទ​»​សំដៅលើ​ដំណើរ​នឹក​ថប់ ឬ​នឹក​ព្រួយ​ជាមុន​។ ខ្ញុំ​មាន​បារម្ភ​ក្រែងតែ​ការ​នុះ​នឹងមិន​បានសម្រេច​។ ជួនកាល​គេ​ប្រើ​ជា​កិរិយាសព្ទ​។ អ្នក​កុំ​បារម្ភ​ឲ្យ​សោះ ការ​នុះ​មុខជា​នឹង​បានសម្រេច​។ 
 
«​អារម្មណ៍​»​សំដៅលើ​គ្រឿង​តោង​របស់​ចិត្ត​ដែលមាន​ជា រូបារម្មណ៍​(​ភ្នែក​), សទ្ទារ​ម្មណ៍​(​ត្រចៀក​),​គ​ន្ធា​រ​ម្មណ៍​(​ច្រមុះ​),​រ​សារ​ម្មណ៍​(​អណ្តាត​), ផោ​ដ្ឋ​-​ព្វា​រ​ម្មណ៍​(​សព៌ាង្គកាយ លើក​អាយតនៈ​៥​ចេញ​), ធ​ម្មា​-​រម​ណ៍​(​សម្រាប់​ចិត្ត​សុទ្ធ​)​។​
 
​ចំណែក​«​អារម្ភ​»​សំដៅលើ​ការ​ប្រារព្ធ ,​ការតាំង​ផ្តើម ឬ​ផ្តួចផ្តើម​, ការ​រៀបរប​,​ដំណើរ​ចាប់ផ្តើម​,​ចាប់ធ្វើការ ឬ​ចាប់​ការ​។ អារម្ភកថា ពាក្យ​ប្រារព្ធ​, ពាក្យ​ផ្តើម​, ពាក្យ​នាំមុខ : អារម្ភកថា​សៀវភៅ​... ។ អារម្ភចិត្ត ចិត្ត​គិត​តាំង​ផ្តើម​ជាមុន​, ចិត្ត​ប្រារព្ធ ។ អារម្ភចេតនា គំនិត​ដែល​ផ្តួចផ្តើមឡើង ។ អារម្ភបទ បទ​ផ្តើម​, សេចក្ដី​ប្រារព្ធ​, អារម្ភកថា ។ អារម្ភវាទ ពាក្យ​ផ្តើមនិយាយ​មុនគេ ។ អារម្ភវាទិន ឬ​--​វាទី អ្នក​ដែល​ច្រើនតែ​ផ្តើមនិយាយ​មុនគេ (​ក្នុង​ទីប្រជុំ​ជាដើម​) អ្នក​ផ្តើមនិយាយ​មុន (​បើ​ស្ត្រី​ជា អារម្ភវាទិនី​) ។​ល​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com