ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ចំណង់​ផ្លូវភេទ​អាច​ថយចុះ​ដោយសារ​ទម្លាប់​ទាំងនេះ​
29, May 2020 , 6:59 pm        
រូបភាព
​ពិតណាស់​អ័រម៉ូន​ប្រែប្រួល​អាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​។  ប៉ុន្តែ​ក៏​នៅមាន​ទម្លាប់​មួយចំនួនទៀត​អាច​បណ្ដាលឱ្យ​អ្នក​បាត់បង់​ចំណង់​ផ្លូវភេទ​ទាំង​នៅ​វ័យ​មិនទាន់​ហួស ៤០ ផងដែរ​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​មួយចំនួន​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ ៖

 
១. គេង​មិន​គ្រប់គ្រាន់​
 
​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​ចំណង់​ផ្លូវ​។ នេះ​ក៏​ព្រោះតែ​បរិមាណ​អ័រម៉ូន testosterone ត្រូវ​ថយចុះ ហើយ​ចំណង់​ផ្លូវភេទ​ក៏​បាត់បង់​តាម​នោះដែរ​ចំពោះ​ទាំង​បុរស​និង​ស្ត្រី​។ ដូច្នេះ​ចូរ​ប្រាកដថា​អ្នក​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​
 
២. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)
 
​មូលហេតុ​ដែល​បញ្ហា​ធ្លាក់​ទឹកចិត្ត​អាចធ្វើឱ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ​នោះ គឺ​ទីមួយ​វា​ជះឥទ្ធិពល​ដល់​ការ​គេង​។ ហើយ​ទី​ពីរ​នោះ គឺ​វា​ជះ​ផលប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​
 
៣. ធាត់​លើស​ទម្ងន់​
 
​ភាពធាត់​ជ្រុល​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព រួមទាំង​ចំណង់​ផ្លូវភេទ​។ ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ​ក៏បង្ក​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដែលជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​បញ្ហា​ចំណង់​ផ្លូវភេទ​ថយចុះ​ផងដែរ​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ក្រៅពី​បន្ថយ​ចំណង់​ផ្លូវភេទ​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ក៏​ធ្វើឱ្យ​ឱកាស​នៃ​ការឈាន​ដល់​ចំណុចកំពូល​ថយចុះ​ផងដែរ​។​
 
៥. ការជក់បារី​
 
​ក្រៅពី​ជះ​ផលប៉ះពាល​គួរឱ្យ​ព្រួយបារម្ភ​ដល់​សុខភាព​សួត​ហើយ​នោះ ការជក់បារី​ក៏​មិនល្អ​ចំពោះ​ចំណង់​ផ្លូវភេទ​ផងដែរ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការជក់បារី​អាចធ្វើឱ្យ​អ្នក​បាត់បង់​ចំណង់​ផ្លូវភេទ​? វា​អាច​កើតឡើង​ដោយសារ​ការជក់បារី​អាច​បង្អាក់​ចរន្តឈាម​។ ទាំង​បុរស​និង​ស្ត្រី​ភាគច្រើន​ពឹងផ្អែក​លើ​ចរន្តឈាម​រត់​ត្រឹមត្រូវ​ដើម្បី​រួមភេទ​។ ប្រសិនបើ​គ្មាន​ឈាម​គ្រប់គ្រាន់​ត្រឹមត្រូវ​ផ្គត់ផ្គង់​ដល់​ប្រដាប់ភេទ​ពួកគេ​ទេនោះ​ចំណង់​ផ្លូវភេទ​ក៏​ធ្លាក់ចុះ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com