ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! តើនឹងមានអ្វីកើតឡើង ប្រសិនបើញ៊ាំអាហារកំប៉ុងផុតថ្ងៃកំណត់?
× ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានអាហារកំប៉ុង ប៉ុន្តែធ្លាប់ឆ្ងល់ទេថាតើនឹងមានបញ្ហាអ្វីកើតឡើងប្រសិនបើពួកយើងទទួលទានអាហារកំប៉ុងដែលផុតថ្ងៃកំណត់យូរ? អស់ឆ្ងល់ទៀតហើយ! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់មួយចំនួននៃការទទួលទានអាហារកំប៉ុងហួសថ្ងៃផុតកំណត់យូរ ៖
១. ចង្អោរចង់ក្អួត
ជាធម្មតាប្រសិនបើទទួលទានអ្វីដែលក្រពះមិនចូលចិត្តនោះ វាអាចនឹងបង្កអាការៈចង្អោរចង់ក្អួតឱ្យកើតមានឡើង។
២. ក្អួត
ក្រៅពីចង្អោរចង់ក្អួត អ្នកក៏អាចជួបប្រទះអាការៈក្អួតតែម្ដងផងដែរប្រសិនបើទទួលទានអាហារកំប៉ុងដែលផុតថ្ងៃកំណត់។
៣. ខ្សោះជាតិទឹកក្នុងរាងកាយ
នេះក៏ព្រោះតែរាងកាយត្រូវបាត់បង់នូវជាតិទឹក ឬសារធាតុរាវ ជាពិសេស គឺអេឡិចត្រូលីត្រនៅពេលអ្នកក្អួត។
៤. រាគ
អ្នកក៏អាចជួបប្រទះអាការៈរាគផងដែរក្រោយពេលទទួលទានអាហារកំប៉ុងផុតថ្ងៃកំណត់យូរ។ នេះជាវិធីមួយដែលរាងកាយព្យាយាមបញ្ចេញអ្វីមួយដែលមិនល្អទៅក្រៅវិញ។ ហើយក៏ដូចនឹងក្អួតដែរ ការរាគអាចបណ្ដាលឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ។
៥. ពុលអាហារ
មួយក្នុងចំណោមផលប៉ះពាល់គ្រោះថ្នាក់បំផុតនៃការទទួលទានអាហារកំប៉ុងហួសថ្ងៃកំណត់ គឺការពុល។ វាបង្កឡើងដោយបាក់តេរីមួយប្រភេទហៅថា clostridium botulinum៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com