អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស​វី​ង និង​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ចូលរួម​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា​
29, May 2020 , 11:30 am        
រូបភាព
​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម កាលពី​ថ្ងៃទី ២៧ ខែ ឧសភា កន្លងទៅ បាន​ចាប់​ដៃគូ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា​។ ។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់ ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម នឹង​អាចធ្វើ​ការទូទាត់​ការសង​ប្រាក់កម្ចី​តាម  រយៈ​ភ្នាក់ងារ​វី​ង​ជាង​៧៥០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ​ផងដែរ ពួកគេ​អាច​ជ្រើសរើស​ការផ្ទេរ​ប្រាក់​ភ្លាមៗ​ពី​គណនី​វី​ងរ​បស់​ពួកគេ ឬ​ប្រើ​លេខ​កូដ USSD Code *989# តាមរយៈ​ទូរស័ព្ទ​ចល័ត​បាន​គ្រប់ពេលវេលា​។ 
 
​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម បាន​មានប្រសាសន៍ថា​៖«​ភាពជា​ដៃគូ​នៅថ្ងៃនេះ គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា ដើម្បី​ផ្តល់នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ  ប្រកបដោយ​ភាពងាយស្រួល​។ បច្ចុប្បន្ននេះ ទោះបីជា​លោកអ្នក​នៅតាម​បណ្តា​ខេត្ត​ដាច់ស្រយាល​ក្តី លោកអ្នក​ក៏​នៅតែ​អាច​ទទួលបាន​ការគាំទ្រ​ពី​យើង​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​វី​ង​ផងដែរ​»​។  


 
​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ ក្នុង​គោលបំណង​បំពេញ​កង្វះខាត​រវាង​តម្រូវការ​និង​ការផ្គត់ផ្គង់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅតាម​តំបន់​ជនបទ និង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។ ប្រតិបត្តិការ​របស់​ធ​នាគារ​នេះ​គឺ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖«​យើង​ជឿជាក់ថា​ភាពជា​ដៃគូ​របស់​យើង​នៅថ្ងៃនេះ នឹង​អនុញ្ញាតឱ្យ​យើង​បម្រើសេវា​ផ្ទេរប្រាក់​ចម្រុះ​និង ការសង​ប្រាក់កម្ចី របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព មានការ​ធានា និង​ឆាប់រហ័ស​។ វា​នឹង​ជួយ​ឱ្យ​ពួកគេ​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ការពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។​


 
​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រមាណ​ជាង ៥០០ ០០០ ដែល​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ បង្កើត​ប្រាក់ចំណូល​សម្រាប់​ប្រជាជន ដែលមាន​ប្រាក់ចំណូល​ទាប ជំរុញ​ស្ថិរភាព​សង្គម និង​ការរីកចម្រើន​នៃ​វិស័យ​ឯកជន​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​។ 
 
​ទាំង​ធនាគារ​ឯកទេស​វី​ង និង​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម បាន​ចែករំលែក​នូវ​ចក្ខុវិស័យ ស្តីពី​ការផ្តល់​ភាពងាយស្រួល ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដល់​សហគមន៍ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​នៅ​របស់​ប្រជាន​កម្ពុជា​កាន់តែ​ប្រសើរ​។ 
 
​វី​ង​បាន​បង្កើត​ម៉ាក​យីហោ​របស់ខ្លួន ក្នុងនាម​ជា​ធនាគារ​ដែល​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​ប្រកបដោយ​សុវត្ថិភាព មានការ​ធានា និង​ឆាប់រហ័ស​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​ទំនើប និង​បណ្តាញ​ភ្នាក់ងារ​វី​ង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​នៅ​ទូទាំងប្រទេស​។​
 
​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ត្រូវបាន​ទទួលស្គាល់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា តាម​ជនបទ តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​សហគ្រាស សហគ្រាស​ធុន​តូច​និង​មធ្យម​និង​អង្គការ​កសិកម្ម ដើម្បី​ចូលរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com