អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សិង្ហ​បុរី SWAN & MACLAREN និង​SCA បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​រួមបញ្ចូល​សេវាកម្ម ដើម្បី​នាំយក​ការសិក្សា​គម្រោង​ប្លង់ ស្តង់ដារ​សិង្ហ​បុរី​មកកាន់​កម្ពុជា​
30, May 2020 , 1:22 pm        
រូបភាព
​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​សិង្ហ​បុរី SWAN & MACLAREN និង​SCA បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រូ​ម​បញ្ចូល​នូវ​ជំនាញ​ឯកទេស របស់​ក្រុមហ៊ុន​ទាំងពីរ សំដៅ​ពង្រីក​បន្ថែម នូវ​វត្តមាន និង​សេវាកម្ម​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​យោងតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ឯ​ភាព​គ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹង​រួមបញ្ចូល​គ្នា​ជា​លក្ខណៈ​យុទ្ធសាស្ត្រ នូវ​ជំនាញ​ឯ​ទេស និង​ការប្រតិបត្តិ​ល្អ​បំផុត របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុង​ការនាំយក​ស្តង់ដា​រ​សិង្ហ​បុរី នៃ​ការសិក្សា​គម្រោង​ប្លង់ និង​ឧត្ដមភាព​នៃ​ការសាងសង់​សំណង់ ជូន​ដល់​ប្រជាជន​កម្ពុជា ។​
 
​ការអនុវត្ត​រាប់​ចាប់ពី​ការសិក្សា​គម្រោង​ប្លង់ រហូតដល់​ការបញ្ចប់​គម្រោង​ជា​ស្ថាពរ នឹងត្រូវ​ធ្វើឡើង​ដោយ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​ក្រម​ប្រតិបត្តិ​របស់​សិង្ហ​បុរី ។​
 
​វត្តមាន​របស់ SCA នៅ​ក្នង​ប្រទេស​កម្ពុជា រួមជាមួយ​បទពិសោធន៍​គម្រោង​នៅ​កម្ពុជា ជាង ៧​ឆ្នាំ​របស់ Swan & Maclaren នាំមក​នូវ​អភិក្រម និង​សេវាកម្ម ដែល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​ក្រុមហ៊ុន​ទាំងពីរ នៅក្នុង​ការអភិវឌ្ឍ​ថ្នាក់​តំបន់ និង​អន្តរជាតិ ដែល​ផ្ដោត​ការយក​ចិ​ត្តូ​ទុកដាក់ ទៅលើ​អតិថិជន​នៅក្នុង​ទីផ្សារ​កម្ពុជា​។ ការសហការ​នៅក្នុង​ភាពជា​ដៃគូ ដែល​នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាមៗ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ មាន​ជំហរ​កាន់តែ​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
 
​លោក Darryl Ong នាយក​នៅ​ក្រុមហ៊ុន SCA បាន​អះអាងថា ការដាក់បញ្ចូល​បន្ថែម​នូវ Swan & Maclaren  ថាមពល និង​សេវាកម្ម របស់ SCA បាន​កើនឡើង​ទ្វេដង​ភ្លាមៗ​»​។ លោក​បាន​បន្តទៀតថា សម័យកាល​នៃ​ការរីកចម្រើន​តាមបែប​ធម្មតា គឺ​កន្លង​ហួស​ទៅហើយ ដោយ SCA ទាញយក​ប្រយោជន៍ ពី​ថាមពល​នៃ​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា ក្រុមហ៊ុន​អាជីវកម្ម និយោជិត និ​ថ​អតិថិជន​។ 
 
​បើតាម នាយក​នៅ​ក្រុមហ៊ុន SCA  ក្រុមហ៊ុន​អាជីវកម្ម អាច​ពង្រីក​ការផ្សព្វផ្សាយ ទៅដល់​ទីផ្សារ​គោលដៅរ​បស់​ពួកគេ និង​ជំរុញ​ការយល់ដឹង អំពី​ម៉ាក​។ ចំណែកឯ​អតិថិជន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពខ្លាំង និង​ការផ្ដល់ជូន​ដែល​អង្គភាព​នីមួយៗ​នាំមក​ជាមួយ ។ រីឯ​និយោជិត នឹង​អាច​ពង្រីក​សមត្ថភាព​អភិវឌ្ឍន៍​របស់​ពួកគេ ដោយ​ការទាញយក​ប្រយោជន៍ ពី​ការឆ្លងកាត់​នូវ​ទស្សនវិស័យ និង​ជំនាញ​ឯ​ទេស ខាង​ឧស្សាហកម្ម​ថ្មីៗ​។ លោក Darryl Ong នាយក​នៅ​ក្រុមហ៊ុន SCA បន្ត​ដូច្នេះ​៖«​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ រវាង​អាជីវកម្ម​ដែល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក នឹង​ពង្រឹង​កិច្ចសហការ​ឲ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង ដែល​អនុញ្ញាត​ឲ្យ ក្រុមហ៊ុន​ផ្ដល់ជូន​នូវ​ដំណោះស្រាយ ដែល​ផ្ដល់​ថាមពល​ដល់​អតិថិជន​របស់​ពួកគេ ឲ្យ​ទទួលបាន​ជោគជ័យ​។ Swan & Maclaren ពិតជា​មាន​ភាព​ស័ក្ដិសម​បំផុត »​។ 
 
​លោក Ryan Chin ជា​នាយ​កនៅ SCA បាន​មានប្រសាសន៍ថា​៖«​នៅពេលដែល​អតិថិជន​របស់​យើង បន្ត​ជំរុញ​ឲ្យ​មាន​ដែន​កំណត់ នៃ​ការសិក្សា​គម្រោង​ប្លង់ នោះ​ភាព​សម្បូរបែប នៃ​ការផ្ដល់ជូន​របស់ SCA អនុញ្ញាត​ឲ្យ​យើង ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ក៏ដូចជា​ទំនាក់ទំនង​។ ដោយ​ការធ្វើដំណើរ​ជាមួយ Swan & Maclaren យើង​មាន​ក្ដីរំភើប​ចំពោះ សេវាកម្ម​ជាច្រើន ដែល​យើង​អាច​ផ្ដល់ជូន​អតិថិជន​របស់​យើង ប្រកបដោយ​ទំនុកចិត្ត​»​។​
 
​លោក Matthew Hon នាយក​នៅ​ក្រុម​ង​ហ៊ុន Swan & Maclaren មានប្រសាសន៍ថា​៖«Swan & Maclaren មានការ​រំភើប​ខ្លាំង ចំពោះ​កិច្ចសហការ​នេះ ហើយ​នេះ នឹង​ពង្រឹង​យ៉ាងខ្លាំង​នូវ​គោលការណ៍​ដ៏​ល្បីល្បាញ គឺ​ការប្រមូល​ផ្ដុំគ្នា ជាការ​ចាប់ផ្ដើម​រូ​ម​រស់​ជាមួយគ្នា ជា​វឌ្ឍនភាព​និង​ធ្វើការ​រួមគ្នា​ជា​ជោគជ័យ​។ ដោយ​ការប្រតិបត្តិ​បែបនេះ យើង​អាច​ឈានដល់​កម្រិត​សេវាកម្ម កាន់តែ​ខ្ពស់ និង​ផ្ដល់​ដល់​អតិថិជន​ទាំងអស់​របស់​យើង​»​។​
 
​អំពី Swan & Maclaren
​ដោយបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨២ Swan & Maclaren គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ចំណាស់​ជាងគេ​បំផុត នៅក្នុង​ប្រទេស​សិង្ហ​បុរី ។ អស់​រយៈពេល​ជាង ១២៨ ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​នេះ មានការ​លេចធ្លោ​នៅក្នុង​កិច្ចប្រតិបត្តិការ រហូត​បានឈ្នះ​ពានរង្វាន់​ស្នាដៃ​ការងារ​ជាច្រើន ដូចជា សណ្ឋាគារ Raffles (​សិង្ហ​បុរី​) សណ្ឋាគារ Goodwood Park (​សិង្ហ​បុរី​) ធនាគារ​ហុងកុង សៀង​ហៃ (​សិង្ហ​បុរី​) ជាដើម ។ បច្ចុប្បន្ន Swan & Maclaren ណោ​តែ​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​កាន់តែខ្លាំង​នៅ​ទូទាំង​តំបន់​អាស៊ី លើ​ការរៀបចំ​ប្លង់​មេ​អគារ និង​ការអភិវឌ្ឍន៍​ចម្រុះ​ជាមួយនឹង​កំណើន​គម្រោង រហូតដល់​ឃ់​គ​មាន  Swan & Malcaren នៅក្នុង​បណ្ដា​ប្រទេស​ជាង​២០ និង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន​៧ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ គម្រោង​ដែល​គួរ​ឲ្យ​ក់​សម្គាល់​នាពេល​ថ្មីៗ​នេះ រួមមាន​៖ គម្រោង​ពង្រីក​ផ្នែក​វេជ្ជសាស្ត្រ របស់ Raffles (​សិង្ហ​បុរី​), GSH ផ្លា​ហ្សា (​សិង្ហ​បុរី​) ផ្សារ​ទំនើប Ipoh Parade (​ម៉ាឡេស៊ី​) មន្ទីរពេទ្យ Raffles ឆុង​ឈី​ង (​ប្រទេស​ចិន​), Accor Novotel Suites Dalat (​វៀតណាម​), Euroville ភ្នំពេញ (​កម្ពុជា​) និង​អគារ​ខុន​ដូ Royal Platinum (​កម្ពុជា​)​។​
 
​ទំហំ​នៃ​ការអភិវឌ្ឍន៍​នេះ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផ្ដល់នូវ​សេវាកម្ម​យ៉ាង​ពេញលេញ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ របស់​អតិថិជន នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និង​កម្ពុជា​។​
 
​អំពី SCA
SCA គឺជា​ផ្នែក​មួយ នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Soho Living Group (​ប្រហែល​នៅ​ឆ្នាំ​២០០៩)​។ ចាប់តាំងពី​ពេលនោះ​មក SCA បាន​រីកចម្រើន​យ៉ាងខ្លាំង​ពេញ​មួយឆ្នាំៗ​។ ទីស្នាក់ការ​កណ្ដាល​រប​ស់ SCA ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី ជាមួយនឹង​ការិយាល័យ​រណប នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ថៃ និង​កម្ពុជា​។​
 
SCA រក្សា​នូវ​សេវាកម្ម​ដ៏​សម្បូរបែប ជាមួយ​ជំនាញ​ឯកទេស លើ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​អគារ​ការសិក្សា​គម្រោង​ប្លង់ និង​សាងសង់​សំណង់ និង​ការបំពាក់​សម្ភារ​បរិក្ខា សម្រាប់​គម្រោង​សាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋាន​អាជីវកម្ម​លក់រាយ និង​គម្រោង​ចម្រុះ​។​
 
​លើសពីនេះ ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់ SCA គឺជា​សេវា​ផ្ដល់​ប្រឹក្សា​មួយ ដែលមាន​ឯកទេស ក្នុងការ​វិនិយោគ​រួម​ចម្រុះ រវាង​ម្ចាស់​អចលនទ្រព្យ និង​វិនិយោគិន ក្នុង​វិស័យ​ស្ថាបត្យកម្ម​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com