COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​ស្វី​ស​៖ អ្នករក​ផ្លូវភេទ​អាច​ប្រក​បរបរ​ឡើងវិញ ព្រោះ​ចេះ​ការពារ​ខ្លួន​ជាង​អត្ត​ព​លិ​ក
29, May 2020 , 4:23 pm        
រូបភាព
របររកស៊ីផ្លូវភេទ ជារបរស្របច្បាប់នៅស្វីស។ រូបថត swissinfo.ch
របររកស៊ីផ្លូវភេទ ជារបរស្របច្បាប់នៅស្វីស។ រូបថត swissinfo.ch
ដោយ: ថ្មីៗ
​ក្រុម​អ្នករកស៊ី​ផ្លូវភេទ​នៅ​ស្វី​ស អាច​វិលត្រឡប់​ទៅ​ប្រកប​របរ​របស់ខ្លួន​នា​ថ្ងៃទី​៦ ខែមិថុនា ខាងមុខនេះ ខណៈ​សកម្មភាព​កីឡា​នានា បន្ត​ស្ថិតក្រោម​ការ​រឹត​ត្បឹ​ត ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់ Bloomberg​។​



​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ស្វី​ស បាន​វាយតម្លៃថា អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ មាន​វិធាន​ការពារ​ខ្លួន​ខ្ពស់ជាង​អត្ត​ព​លិ​ក នៅពេលដែល​ពួកគេ​ត្រឡប់​ទៅ​ប្រកប​របរ​វិញ​នា​អំឡុង​នៃ​ការ​រាលដាល COVID-19​។ «​ពិត​ជាមាន​ទំនាក់ទំនង​ដោយផ្ទាល់ ប៉ុន្តែ​មធ្យោបាយ​នៃ​ការការពារ​ខ្លួន អាច​មិន​ចោទ​ជា​បញ្ហា​នោះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Alain Berset នា​សន្និសីទ​សារព័ត៌មាន​។

​របរ​រកស៊ី​ផ្លូវភេទ ជា​របរ​ស្របច្បាប់​នៅក្នុង​ប្រទេស​ស្វី​ស ដែល​អាច​ដំណើរ​ឡើងវិញ ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ដូចជា​រោងភាពយន្ត រង្គសាល ក្លិប​កម្សាន្ត និង​អាង​ហែល​ទឹក​សាធារណៈ ខណៈ​ការប្រកួត​កីឡា ជាពិសេស​ប្រដាល់ ចំបាប់ យូ​ដូ ជាដើម​។​

​លោក Berset បាន​និយាយថា​៖ «​ខ្ញុំ​និយាយប្រាប់​អ្នក​តាម​ត្រង់​ទៅ​ចុះ សេវា​បម្រើ​ផ្លូវ​អារម្មណ៍ គួរតែ​ដំណើរ​ឡើងវិញ ឆាប់រហ័ស​ជាង​នេះ​»​។​

​ការសម្រេច​របស់​រដ្ឋា​ភិ​បាល បន្ទាប់ពី​ក្រុម​តស៊ូ​មតិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ProKoRe បានបង្ហាញ​ការណែនាំ​ពី​ការប្រព្រឹត្ត​ទំនាក់ទំនង​ផ្លូវភេទ ដោយ​មិន​បារម្ភ​ពី​ការ​រាលដាល COVID-19 តាមរយៈ​ការអនុវត្ត​តាម Doggy Style និង Reverse Cowgirl​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ProKoRe នៅតែ​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​អ្នកបម្រើ​ការខុសច្បាប់ ដោយ​ពួកគេ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​គិត​មកដល់ពេលនេះ ស្វី​ស មាន​ករណី​ឆ្លង​ជាង​៣​ម៉ឺន ស្លាប់​ជិត​២០០០​នាក់ និង​សះស្បើយ​ជាង​២៨០០០​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com