ជាតិ
សង្គមជាតិ
ពងក្រពើ​ភ្នំ​ចំនួន​២២ ត្រូវបាន​រកឃើញ​នៅ​តំបន់​អភិរក្ស​សត្វ​ក្រពើ​បឹង​វាលវែង​
30, May 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ពងក្រពើ​ភ្នំ​-​ក្រពើ​ត្រី ១​សម្បុក​ដែលមាន​ពង​ចំនួន​២២ ត្រូវបាន​មន្ត្រី​គម្រោង​អភិរក្ស​ក្រពើ​កម្ពុជា នៃ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ប្រទះឃើញ កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​តំបន់​អភិរក្ស​សត្វ​ក្រពើ​បឹង​វាលវែង នា​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។  នៅក្នុង​តំបន់​អភិរក្ស​សត្វ​ក្រពើ​បឹង​វាលវែង នា​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI)​។ ក្រពើ​ភ្នំ ឬ​ក្រពើ​ត្រី ជា​ប្រភេទ​ល្មូ​ន​ដែល​ងាយ​រងគ្រោះ និង​ត្រូវបាន​គេ​ដាក់​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ក្រពើ​ដែល​ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​លើ​លោក​។​


​ពងក្រពើ​ទាំងនោះ ត្រូវបាន​យកទៅ​រក្សា​នៅ​សម្បុក​សិប្បនិម្មិត ដើម្បី​គេច​ពី​ការបំផ្លាញ​ពី​ទឹកជំនន់ និង​សត្វ​ផ្សេងៗ ហើយ​អ្នកការពារ​ក្រពើ​នៅក្នុង​សហគមន៍ នឹង​ការពារ​ពងក្រពើ​ទាំងនេះ  រហូតដល់​ពេល​វា​ញាស់​។ នេះ​បើតាម​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI)​។​
 
​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ក៏​ឲ្យ​ដឹង​ដែរ​ថា កាលពី​ខែមេសា​កន្លងទៅ ក្រុម​ល្បាត​របស់​គម្រោង​អភិរក្ស​ក្រពើ​កម្ពុជា បាន​រកឃើញ​សម្បុក​ក្រពើ​មួយ​ផ្សេងទៀត នៅ​តំបន់​លែង​ក្រពើ​ឆាយ​រាប ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ក៏ប៉ុន្តែ​ពងក្រពើ​ដែល​រកឃើញ​នៅ​ស្រុកស្រែ​អំបិល​នោះ សុទ្ធតែជា​ពង​មិនអាច​បង្ក​កំណើត​បាន​៕
 

Tag:
 ពោធិ៍សាត់​
  ក្រពើ​ភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com