ជាតិ
រូបត្លុក
កុំស៊ីប្រាក់ខែនៅស្ថាប័ននេះ តែលួចទៅធ្វើការឲ្យស្ថាប័ននោះ!
×
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា ការធ្វើការពីរ ឬបីកន្លែងស្ទើរក្លាយទៅជាទម្លាប់ទៅហើយ។ មូលហេតុ គឺដោយសារ ប្រាក់ខែមួយកន្លែងត្រូវបានគេគិតថា ចាយមិនគ្រាន់។ ការយកលេស ឬគិតដូច្នេះ មិនខុសឡើយ។ ប្រសិនបើស្ថាប័នអនុញ្ញាតឲ្យធ្វើច្រើនកន្លែងក្នុងហេតុផលប្រាក់ចំណូល វាមិនមែនជាកំហុសរបស់បុគ្គលិកធ្វើការច្រើនកន្លែងឡើយ។ ប៉ុន្តែ អ្វីដែលអយុត្តិធម៌សម្រាប់ស្ថាប័ន គឺថា បុគ្គលិកខ្លះ ស៊ីប្រាក់ខែពីស្ថាប័នមួយ តែពួកគេលួចម៉ោងទៅធ្វើការឲ្យស្ថាប័នដទៃទៀតដោយខ្វះតម្លាភាពជាមួយស្ថាប័នដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com