ជាតិ
ពីនេះ ពីនោះ
«យល់សប្តិ , យល់សប្ត , យល់សប្ន» ជាពាក្យត្រឹមត្រូវដូចគ្នាទាំងអស់!
×
កាលណាមនុស្សមានដំណើរដេកលក់ , ដំណើរ ឃើញអ្វីមួយនៅពេលដែលកំពុងតែដេកលក់នោះ គឺ គេហៅថា យល់សប្តិ ដែល អាច សរសេរជា« យល់សប្ត ឬ យល់សប្ន » ក៏បាន គឺ សុទ្ធតែត្រឹមត្រូវដូចគ្នា។ ក្នុងពេលកំពុងតែដេកលក់ពេលថ្ងៃហើយឃើញមានអ្វីមួយកើតឡើង គឺ គេហៅថា «យល់សូង» ។ នេះបើតាមវចនានុក្រម ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់ពាក្យ «សុបិន» ដើរតួជានាមសព្ទ ដែល មានន័យថា ការយល់សប្តិឃើញអ្វីមួយ ។ កាលពីយប់មិញខ្ញុំមានសុបិនមិនល្អ ៕
© រក្សាសិទ្ធិដោយ thmeythmey.com