ពីនេះ ពីនោះ
កុមារ​ត្រូវការ​ភាពកក់ក្តៅ​បន្ថែម​
01, Jun 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​បទ សោ​ទិន​វិសាល​

​ព្រឹកព្រាង​ប្រែ​ប្រាណ​ស្រាន្ត​ងងុយ​ ​សម្អាតខ្លួន​ប្រាណ​រួច​អង្គុយ​
​ញ៉ាំ​អាហារ​រួច​រត់​រពុយ​ ​កូន​ខ្លះ​សុំ​លុយ​លា​ម៉ាក់​ប៉ា​។​


 
​ស្វែងរក​វិជ្ជា​នៅ​សាលា​ ​ពេលនេះ​ក្មេង​ខ្លះ​ឃ្លាត​សិក្សា​
​ព្រោះតែ​កូ​វីដ​ឥត​មេត្តា​ ​មាតាបិតា​កុំ​លែងដៃ​។​
 
​ក្រៅពី​អាហារ​ផ្តល់​រាល់ថ្ងៃ​ ​ថែម​ភាពកក់ក្តៅ​កុំ​សំចៃ​
​បង្ហាញ​បង្ហាត់​ចាត់​ផ្ទាល់ដៃ​ ​អប់រំ​កូន​ថ្លៃ​តាមតែ​អាច​។​
 
​សំឡុត​កំហែង​ក្រែង​កូន​ខ្លាច​ ​កុំ​អាង​ខ្លួន​ចាស់​មានអំណាច​
​អប់រំ​កូនចៅ​រៀប​ឫក​កាច​ ​ធ្វើ​ឲ្យ​កូន​ខ្លាច​អាច​អួអាប់​។​
 
​លួងលោម​អប់រំ​ក្មេង​អាច​ស្តាប់​ ​រាល់​អំពើ​ចាស់​ក្មេង​ងាយ​ត្រាប់​
​ស្តាប់​កូន​សិន​ចង់​ឲ្យ​កូន​ស្តាប់​ ​អ្នកជំនាញ​ប្រាប់​ត្រាប់​ពិត​ត្រូវ​។​
 
​ឈប់​អី​អើ​អញ​អាង​ខ្លួន​ឪ​ ​ពាក្យ​អសុរោះ​មុខក្រញូវ​
​និយាយ​ពាក្យពិត​គិត​រឿង​ត្រូវ​ ​ជួយ​ទាំង​ម៉ែឪ​កូន​ចម្រើន​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com