អត្ថបទពាណិជ្ជកម្ម
មីគោក​ក្តាម​សក អាហារ​ប្រចាំខែ​ថ្មី​របស់​ផាក​កាហ្វេ​
01, Jun 2020 , 10:31 am        
រូបភាព
អាហារ គឺជា​រឿង​សំខាន់​មួយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​ការ​ពិសារ​អាហារ​ដែល​ឆ្ងាញ់ និង​ល្អ​ចំពោះ​សុខភាព គឺជា​រឿង​ដែល​រឹតតែ​សំខាន់​។ សម្រាប់​ខែមិថុនា​នេះ ផាក​កាហ្វេ សូម​ណែនាំ​អាហារ​ថ្មី​ប្រចាំខែ គឺ មីគោក​ក្តាម​សក ជូន​អតិថិជន​របស់ខ្លួន​។​
 
​មីគោក​ក្តាម​សក ផាក​កាហ្វេ គឺ​ត្រូវបាន​សម្រិតសម្រាំង​ចម្អិន ដោយ​យកចិត្តទុកដាក់ ដោយ​ចុងភៅ​ដែលមាន​ជំនាញ និង​បទពិសោធន៍​ច្រើន​ឆ្នាំ របស់​ផាក​កាហ្វេ​ផ្ទាល់​។ គួរ​បញ្ជាក់ថា មីគោក​ក្តាម​សក គឺជា​អាហារ​ថ្មី​ប្រចាំខែ​របស់​ផាក​កាហ្វេ​មួយ ដែលមាន​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​កាលពី​ឆ្នាំមុន​។ 


 
​មីគោក​ក្តាម​សក ត្រូវបាន​ដាក់លក់​នៅ​គ្រប់​សាខា​ផាក​កាហ្វេ លើកលែង​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ផ្តល់ជូន​ស៊ុប​គាវ ដោយ​ឥតគិតថ្លៃ ក្នុងតម្លៃ ៥.៥០ ដុល្លារ (​តម្លៃ​មិន​រួមបញ្ចូល​ពន្ធអាករ ១០%)​។ អតិថិជន នឹង​កាន់តែ​ចំណេញ​ថែមទៀត ដោយ​អាច​ទិញ​កាហ្វេ​ភ្នំពេញ​ទឹកដោះគោ​ទឹកកក ដែលជា​កាហ្វេ​រសជាតិ​ដើម​អ្នក​ភ្នំពេញ កែវ​ខ្នាតតូច​ក្នុងតម្លៃ​តែ ១.៥០ ដុល្លារ​តែប៉ុណ្ណោះ​។ 
 



​អតិថិជន​អាច​ស្វែងរក ផាក​កាហ្វេ គ្រប់​សាខា​បាន​ដោយ​ចុច​តំណ​ភ្ជាប់​នេះ bit.ly/ParkCafeStores ហើយក​អា​ចក​ម្ម៉​ង់​តាម​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩០ ៩៩០​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​នៅ​ឆ្នាំ​២០០៤ ដែល​ផ្តល់ជូន អាហារ​គ្មាន​ប៊ីចេង កាហ្វេ​ឆុង​បែប​បុរាណ​ខ្មែរ និង ភេសជ្ជៈ​ល្អ​ជំនួយ​សុខភាព​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com