អត្ថបទពាណិជ្ជកម្ម
ត្រឹមមួយសប្តាហ៍ ស្រាបៀរ កម្ពុជា រកឃើញអ្នកឈ្នះរង្វាន់៥លានរៀល ពីក្រវិលកំប៉ុង២០នាក់ ក្នុងនោះ១០នាក់នៅភ្នំពេញ
× ក្រោយផ្លាស់ប្តូរសម្បកវេចខ្ចប់ដ៏ថ្មីសន្លាង ស្រាបៀរ កម្ពុជា បានបន្ថែមរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនរបស់ខ្លួន រួមមានទឹកប្រាក់សុទ្ធ ៥ពាន់រៀល, ១ម៉ឺនរៀល, ៥លានរៀល, ៥០លានរៀល, និងរថយន្ត Porsche ស៊េរីចុងក្រោយជាច្រើនគ្រឿងផងដែរ។
គិតត្រឹម១សប្តាហ៍ រាប់ចាប់ពីថ្ងៃទី១១ ដល់១៨ ខែឧសភា ស្រាបៀរ កម្ពុជា បានរកឃើញ និងប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ៥លានរៀល ដល់អតិថិជននៅស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អតិថិជនដែលមានសំណាងច្រើនជាងគេប្រចាំសប្តាហ៍ គឺបានទៅលើអតិថិជនដែលរស់នៅក្រុងភ្នំពេញ មានចំនួន១០នាក់ និងមកពីខេត្តកណ្តាល១នាក់ កំពង់ចាម១នាក់ ប៉ៃលិន១នាក់ បន្ទាយមានជ័យ១នាក់ ឧត្តរមានជ័យ២នាក់ ពោធិ៍សាត់១នាក់ កំពង់ធំ២នាក់ និងសៀមរាប១នាក់ផងដែរ។
ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន។
សូមពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com