រងចាំទៀតមិនបានទេ ពិតជាកក្រើកទៀតហើយ! បន្ទាប់ពីបានបង្ហោះយ៉ាងគគ្រឹកគគ្រេង នៅលើបណ្តាញសង្គមហ្វេសបុក ហើយនឹងការ Live ផ្ទាល់ ការប្រកួតប្រជែងអំពី Y30 ចេញពីទំព័រហ្វេសប៊ុកផ្លូវការ vivo កាលពីថ្ងៃទី២៩ និងទី៣០ ឧសភា ពីសំណាក់តារាសម្តែង វីយ៉ារ៉ូ កញ្ញាដាដាវ ប៉ះគ្នាជាមួយនឹង ពូរៀនថត និងតារាបាល់ទាត់លោក ឈិនឈឿន។ នៅពេលនេះ យើងក៏បានរកឃើញ ក្រុមដែលទទួលបានជ័យលាភីហើយ នោះគឺក្រុម ពូរៀនថត និងតារាបាល់ទាត់ លោក ឈិនឈឿន។ ក្រុមនេះ ទទួលបានការ View ច្រើនជាងគេ នៅក្នុងការ Live។
មួយវិញទៀត សម្រាប់ហ្វេនហ្វេន ដែរបានចូលរួម Comment នៅក្នុងការលេងហ្គេម ថ្ងៃស្អែកនេះក្រុមហ៊ុន vivo នឹងប្រកាសអ្នកឈ្នះនៅលើផេកផ្លូវការ របស់ vivo ផ្ទាល់តែម្តង។ កាន់តែពិសេសជាងនេះដែរ សម្រាប់ស្មាតហ្វូន vivo Y30 ក៏បានប្រកាសចេញលក់ជាផ្លូវការ នៅលើទីផ្សារចាប់ ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះតទៅហើយ ជាមួយនឹងកញ្ចប់សមរម្យ ត្រឹមតែ $169 តែប៉ុណ្ណោះ។
ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖
1. អេក្រង់ ទំហំ 6.47 អ៊ីញ Ultra O Screen ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបាន ក្នុងកម្រិត 720 x 1560 HD+ លាតសន្ធឹងប្រមាណ 90.7% នៃផ្ទៃ ខាងមុខ និងមានដង់ស៊ីតេអេក្រង់ 266 ppi
2. ប្រើបន្ទះឈីប Qualcomm Snapdragon MT6765 Octa-core
3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
4. មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
5. មានថ្មទំហំធំ 5000 mAh
6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10
7. មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបួនគ្រាប់ (13MP + 8MP + 2MP+2MP)
8. អាចប្រើស៊ីមកាតបានពីរ
9. មានមុខងារ Face Unlock + FingerPrint
ដូចច្នេះហើយ សម្រាប់បងប្អូន ឬក៏ហ្វេនហ្វេនណា ដែលមានបំណងជាវស្មាតហ្វូន vivo Y30 យកទៅប្រើប្រាស់ លោកអ្នកអាចរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃនានា ទូទាំង 25 ខេត្តក្រុង៕
(អត្ថបទពាណិជ្ជកម្ម)