អត្ថបទពាណិជ្ជកម្ម
កម្មវិធី​បញ្ចុះតម្លៃ​ពាក់កណ្តាល​ឆ្នាំ​របស់​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សម្រាប់​ការ​ជាវ​ទំនិញ សន្សំ​រហូតដល់​ទៅ ៥០%!
01, Jun 2020 , 2:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្សារ​ទំនើប អ៉ី​អន ម៉​ល គឺជា​បណ្តុំ​នៃ​ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​ជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry​។ ហើយ​នៅក្នុង​នោះដែរ​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ក៏មាន​ហាង​លក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ដែល​សុទ្ធតែជា​ម៉ាក​ល្បីៗ ព្រមទាំង​មាន​ហាង​លក់​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ផងដែរ​។​
 
​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ក៏មាន​ភោជនីយដ្ឋាន ប្រកបដោយ​អាហារ​សម្បូរបែប ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​២​។ លើសពីនេះទៅទៀត ផ្សារ​ទំនើប អ៉ី​អន ម៉​ល ក៏មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូចជា រោងភាពយន្ត កន្លែង​លេង​ហ្គេម កន្លែង​លេង​បូ​លីង សួន​ទឹក និង​កន្លែង​ហាត់ប្រាណ​ផងដែរ​។ លោកអ្នក​ក៏​អាច​ស្វែងរក​សេវាកម្ម​ជាច្រើន ដែលមាន​នៅក្នុង​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ដូចជា​ក្រុមហ៊ុន​ទេសចរណ៍ ដែលមាន​ការផ្តល់​ការប្រឹក្សា​យោបល់ ក្នុងការ​ធ្វើដំណើរ​កម្សាន្ត និង​ការលក់​សំបុត្រ​យន្តហោះ ឱសថស្ថាន ហាង​បោកគក់ ទូ​ដក​ប្រាក់ ATM និង​ធនាគារ ដែលមាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​២ ដែលជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​ទាំងអស់គ្នា​។ ផ្សារ​ទំនើប អ៉ី​អន ម៉​ល គឺជា​ផ្សារ​ទំនើប​ដែល​នាំមុខគេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។  
 
​អំពី​កម្មវិធី​នៃ​ការលក់​បញ្ចុះតម្លៃ​ពាក់កណ្តាល​ឆ្នាំ របស់​ផ្សារ​ទំនើប អ៊ី​អន ម៉​ល​
​ផ្សារ​ទំនើប អ៉ី​អន ម៉​ល គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​លក់ទំនិញ​ម៉ាក​ល្បីៗ និង​ជា​កន្លែង​កម្សាន្ត​ដ៏​ធំជាងគេ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ អ្វីដែល​ពិសេស​ជា​នេះ​ទៅទៀត នៅក្នុង​ខែមិថុនា​នេះ ផ្សារ​ទំនើប អ៉ី​អន ម៉​ល មានកម្ម​វិធី លក់​បញ្ចុះតម្លៃ​ពាក់កណ្តាល​ឆ្នាំ ដ៏​ធំ​មួយ​សម្រាប់​អតិថិជន​របស់ AEON MALL Phnom Penh និង AEON MALL Sen Sok City​។​


 
​កម្មវិធី​នៃ​ការលក់​បញ្ចុះតម្លៃ​ពាក់កណ្តាល​ឆ្នាំ របស់​ផ្សារ​ទំនើប អ៉ី​អន ម៉​ល គឺជា​កម្មវិធី​បញ្ចុះតម្លៃ​ដ៏​ធំ​មួយ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១១ ដល់​២៨ ខែមិថុនា ឆ្នាំ​២០២០​។ បើសិនជា​លោកអ្នក​ចូលចិត្ត​ជាវ​ទំនិញ សូម​អញ្ជើញ​មក ផ្សារ​ទំនើប អ៉ី​អន ម៉​ល ដើម្បី​ទទួលបាន​នូវ​ការលក់​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​មុខទំនិញ​ជាច្រើន​រួមមាន សម្លៀកបំពាក់ គ្រឿងអលង្ការ សម្លៀកបំពាក់​កីឡា គ្រឿងសំអាង គ្រឿង​សង្ហា​រឹម ម្ហូបអាហារ និង​ភេសជ្ជៈ​។ កម្មវិធី​នេះ នឹងមាន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥០% ពី​តាម​បណ្តា​ហាង​ជាង​២០០​ហាង ក្នុង​ផ្សារ​ទំនើប អ៉ី​អន ម៉​ល​។​
 
​លោកអ្នក​អាច​ស្វែង​រកបាន នូវ​មុខទំនិញ​ជាច្រើន​ប្រភេទ និង​ច្រើន​ជម្រើស ព្រមទាំង​មានគុណ​ភាព​ខ្ពស់ ដែល​សុទ្ធសឹង​ជា​ម៉ាក​ល្បីៗ​មកពី​ក្រៅប្រទេស ហើយ​លោកអ្នក នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ជាច្រើន លើ​មុខទំនិញ​ទាំងនោះ​ទៀតផង​។ រាល់​បុគ្គលិក​នៅ​គ្រប់​ហាង​ទាំងអស់ ពោរពេញ​ទៅដោយ​ភាព​រួសរាយ​រាក់ទាក់ ហើយ​ត្រៀម​ជួយ​លោកអ្នក ក្នុងពេល​ជាវ​ទំនិញ​។ ហេតុនេះហើយ អតិថិជន​ទាំងអស់​កុំ​ឲ្យ​កម្មវិធី​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​មួយ​នេះ​រំលង​ឲ្យ​សោះ ព្រោះ​ពេលវេលា​បញ្ចុះតម្លៃ​នេះ មានកំណត់​។​
 
​លើសពីនេះទៅទៀត លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស ពី​ក្រុមហ៊ុន​ធ្វើដំណើរ​ផ្សេងៗ ក្នុងការ​ធ្វើដំណើរ​មក​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ក្នុងឱកាស​នៃ​ការលក់​បញ្ចុះតម្លៃ​មួយ​នេះ​។ ក្រៅពីនេះ លោកអ្នក​អាច​មានឱកាស​ចាប់ឆ្នោត​ផ្សងសំណាង និង​ចូលរួម​លេង​ហ្គេម​ផ្សេងៗ ពី ផ្សារ​ទំនើប អ៉ី​អន ម៉​ល ផងដែរ​។ កម្មវិធី​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​នេះ នឹង​ប្រ​ព្រិ​ត្ត​ក្នុង​រយៈពេល​៥​ថ្ងៃ​។​ចាប់ពី​ថ្ងៃទី ១១ ដល់​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ទាំងពី​សាខា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com