ជាតិ
រថយន្ត
រថយន្ត​ទំនើប​ប្រណីត Mercedes V-Class 2020 ជម្រើស​សម្រាប់​គ្រួសារ និង​ធុរកិច្ច​លោកអ្នក​
01, Jun 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  Mercedes-Benz V-Class, V 250 AMG Line, Full Options Captain Chairs ជា​រថយន្ត​ដែល​ត្រូវបាន​រចនា​មក​យ៉ាង​ល្អ​ប្រណីត ទាំង​រូបរាង គុណភាព ជាមួយនឹង​ការបំពាក់​មកជា​មួយ នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​តែម្តង​។ វា​ជា​រថយន្ត​ដ៏​ទំនើប​ប្រណីត​ប្រភេទ​គ្រួសារ និង​ធុរកិច្ច​លើកដំបូង​បំផុត ដែល​ត្រូវបាន​ផលិតឡើង សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន ដែល​ពេញចិត្ត​រថយន្ត​ដែលមាន​កៅអី​ធំ អាច​គេង​បាន​យ៉ាង​មាន​ផាសុកភាព ទោះ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​យ៉ាងណា ក៏​មិនមាន​ភាព​នឿយហត់​នោះទេ​។​

 
​រថយន្ត​ប្រភេទ​គ្រួសារ​មួយ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​កៅអី​ធំ មាន​លក្ខណៈ​ដូច​សា​ឡុង អាច​បត់​បាន គេង​បាន ម៉ាស្សា​ក្តៅ​ត្រជាក់ ហើយ​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ទៅមុខ​ទៅក្រោយ មាន​ទូទឹកកក​ជាដើម​។ ជិះ Mercedes-Benz V-Class, V 250 AMG Line, Full Options Captain Chairs ប្រៀបបាន​នឹង​ជិះ​យន្តហោះ​ប្រភេទ First Class ឬ Business Class ដូច្នេះ​ដែរ​។ Mercedes-Benz V-Class, V 250 AMG ឆ្នាំ​២០២០​។ គ្រប់យ៉ាង​ដើម្បី​សុខ​ដមរ​មនា​នៃ​ធុរកិច្ច​ជោគជ័យ​! ផាសុកភាព​! ប្រណីតភាព​! និង​គ្រួសារ​រីករាយ​។​


 
​ដ្បិត Mercedes-Benz V-Class 2020, V 250 AMG Line, Full Options with Captain Chairs ជា​ប្រភេទ​គ្រួសារ និង​ធុរជន​មែន ប៉ុន្តែ​ក៏​ការផលិត​ឡើង​ក៏​សម្រាប់​សម្រាប់​ដឹក​ថ្នាក់ដឹកនាំ​ស្ថាប័ន មន្ត្រី​រដ្ឋាភិបាល និង​អង្គទូត​នានា​ដែរ​។ 
 
​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 017 231 488  និង 023 231 488៕










 

© រក្សាសិទ្ធិដោយ thmeythmey.com