រថយន្ត
អន្តរជាតិ
​គំរូ​រថយន្ត Lamborghini ផ្គុំ​ពី​ជ័រ Lego មានតម្លៃ​ជិត​៤០០​ដុល្លារ​អាមេរិក​
01, Jun 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កាលពី​អំឡុងពេល​នៃ​ការតាំង​ពិ​ព័រ​ណ៌ Frankfurt Auto Show ឆ្នាំ​២០១៩ Lamborghini បានបង្ហាញ​ម៉ូ​ឌែ​ល​រថយន្ត Sian ដែលជា​ប្រភេទ​កំពូល​រថយន្ត​កូនកាត់​លើកដំបូង​បង្អស់​របស់​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​។ យោងតាម​ការផ្សាយ​រប​ស់ Car Buzz រថយន្ត​ប្រភេទ​នេះ មាន​ប្រមាណ​ប៉ុណ្ណោះ ដែលមាន​តម្លៃ​ក្នុង​ខ្ទង់​៣.៧​លាន​ដុល្លារ​អាមេរិក​។ ជាមួយគ្នា ក្រុមហ៊ុន Lego Technic ដែលជា​ដៃគូ​សហការ បាន​បង្កើត​គំរូ​រថយន្ត Laamborghini Sian FKP 37 តាមរយៈ​ការ​ផ្គុំ​ជ័រ Lego ចំនួន​៣ ៦៩៦​បំណែក ដែល​ក្នុង​១​គ្រឿង មានតម្លៃ​ប្រមាណ​៤០០​ដុល្លារ​អាមេរិក​។​

 
Lamborghini Sian FKP 37 បានក្លាយ​ជា​ម៉ូ​ដែល​រថយន្ត​ទី​បី ដែល​ក្រុមហ៊ុន Lego Technic Ultimate រចនា​តាមរយៈ​ការ​ផ្គុំ​ជ័រ Lego ឲ្យ​ដូចជា​រថយន្ត​ពិតប្រាកដ ពោលគឺ​បន្ទាប់ពី Porshe 911 GT3 RS និង Bugatti Chiron​។ រថយន្ត​ដែល​ផ្គុំ​នេះ មាន​កំពស់​១៣​សង់ទីម៉ែត្រ ប្រវែង​៦០​សង់ទីម៉ែត្រ និង​បណ្តោយ​២៥​សង់ទីម៉ែត្រ​៕
 

















© រក្សាសិទ្ធិដោយ thmeythmey.com