ជាតិ
សេដ្ឋកិច្ច
រយៈពេល​៥​ខែ ឆ្នាំនេះ រមណីយដ្ឋាន​អង្គរ រកចំណូលបាន​តែ​ជាង​១៨​លាន​ដុល្លារ ធ្លា​ក់ជាង​៦០​ភាគរយ​
01, Jun 2020 , 10:19 pm        
រូបភាព
 អង្គរវត្ត​ដ៏ស្ងប់ស្ងាត់នាកាលៈទេសៈកូវីដ១៩។ ថតដោយ អ៊ីសា រ៉ហានី
អង្គរវត្ត​ដ៏ស្ងប់ស្ងាត់នាកាលៈទេសៈកូវីដ១៩។ ថតដោយ អ៊ីសា រ៉ហានី
ភ្នំពេញ​៖ «​រមណីយដ្ឋាន​អង្គរវត្ត​» ទទួល​ចំណូល​បាន​ត្រឹម ១៨,០២១,៣៣៧ ដុល្លារ​ប៉ុណ្ណោះ ពី​ភ្ញៀវទេសចរ​បរទេស ជាង ៣,៨ ម៉ឺន​នាក់ នៅក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​។ ចំណូល​សរុប​នេះ គឺ​ធ្លាក់ចុះ​ចំនួន ៦៤,៨៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ នា​ថ្ងៃទី​១​មិថុនា នេះ​។

 
​ដោយឡែក ក្នុង​ខែឧសភា «​រមណីយដ្ឋាន​អង្គរវត្ត​» ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន ១,៧៧៦ នាក់ និង​ចំណូល​បាន​ចំនួន ៧,២ ម៉ឺន​ដុ​លា្ល​រ​។ ទាំង​ចំនួន​ភ្ញៀវទេសចរ និង​ទាំង​ចំណូល​ប្រចាំ​ខែឧសភា​នេះ បាន​ធា្ល​ក់​រហូតដល់​ជិត​៩៩​ភាគរយ បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គ្រឹះស្ថាន​អង្គរ​ដដែល ដោយបាន​បន្តថា ក្នុងចំណោម​ចំណូល​ទាំង​ជាង​១៨​លាន​ដុល្លារ ដែល​«​រមណីយដ្ឋាន​អង្គរវត្ត​» ទទួលបាន​នោះ រដ្ឋាភិបាល​បាន​ឧ​ប​ត្ត​ម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​៧៧២,១៨៦ ដុល្លារ​។ 
 
​កាលពី​ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជា​ង ៩៩​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ២,២​លាន​នាក់​។ នៅក្នុង​ឆ្នាំ​២០១៩​នេះ ចំណូល​អង្គរ​ក៏បាន​ថយចុះ ១៤,៨៥​ភាគរយ​ដែរ ធៀប​នឹង​ឆ្នាំ​២០១៨៕


Tag:
 រ​មីណ​ដ្ឋា​ន​អង្គរ​
  សៀម​រាម​
© រក្សាសិទ្ធិដោយ thmeythmey.com