ជាតិ
ពីនេះ ពីនោះ
ត្រី​ជាច្រើន​ប្រភេទ ពង​-​កូន​នៅក្នុង​អន្លង់​ទឹក​ជ្រៅ នា​ខេត្តក្រចេះ និង​ស្ទឹងត្រែង​
02, Jun 2020 , 8:59 am        
រូបភាព
​រូបគំនូរ​បង្ហាញ​ពី​ផ្លូវ​ធ្វើចរាចរ​សម្រាប់​វដ្ដ​ជីវិត​របស់​ត្រី​។ គូរ​ដោយ​៖ ឈុត ឈា​ណា​
​រូបគំនូរ​បង្ហាញ​ពី​ផ្លូវ​ធ្វើចរាចរ​សម្រាប់​វដ្ដ​ជីវិត​របស់​ត្រី​។ គូរ​ដោយ​៖ ឈុត ឈា​ណា​
ដោយ:
ទន្លេមេគង្គ​លើ នា​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​សម្បូរ​ទៅដោយ​អន្លង់​ទឹក​ជ្រៅៗ បាន​ក្លាយជា​ជម្រក​លាក់ខ្លួន​ក្នុង​រដូវប្រាំង នៃ ត្រី​មេ​ពូជ ដែល​ជាទី​ធ្វើចរាចរ​ផ្លាស់​ជាច្រើន​ប្រភេទ​។ នា​រដូវវស្សា ក្នុង​ខែឧសភា ឬ​ខែមិថុនា ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ ចាប់ផ្តើម​ទម្លាក់​ពង និង​ចាកចេញ​ទៅតាម​បណ្តា​វាលទំនាប​លិច​ទឹក និង​ដៃទន្លេ​នានា ដើម្បី​រក​ចំណី និង​ធំធាត់​។ ក្នុងនោះ ក៏មាន​ប្រភេទ​ត្រី​មាន​ស្រកា​ធំជាងគេ​លើ​ពិភពលោក គឺ​ត្រី​គល់រាំង ដែល​វា​អាច​ធំ​លូតលាស់​ដល់​ទម្ងន់ ៣០០​គីឡូក្រាម និង​ប្រវែង​ដងខ្លួន ៣​ម៉ែត្រ និង​ផងដែរ​។​

 
​កូន​ត្រី​តូចៗ ដែល​ទើបនឹង​ញាស់​ជាច្រើន បាន​បណ្តែត​ខ្លួន​តាម​ទឹកជំនន់ ហូរ​ចុះមក​ខ្សែទឹក​ខាងក្រោម ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក​ក្នុង​អាង​ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ជាពិសេស ក្នុង​បឹង​ទន្លេសាប ដែលជា​ជម្រក​ដ៏​ធំ​សម្រាប់​ពួកវា​រក​ចំណី និង​ធំធាត់​។ (​សូម​រង់ចាំ​តាមដាន​វគ្គ​បន្ត​)...
 

© រក្សាសិទ្ធិដោយ thmeythmey.com