អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​រថយន្ត Porsche ទី​៣ ពី​ស្រា​បៀរ កម្ពុជា​ហើយ ជា​យុវជន​នៅ​ភ្នំពេញ​
02, Jun 2020 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់​រថយន្ត​ទំនើប Porsche Macan ស៊េរី​ចុងក្រោយ​បំផុត​ទី​៣ រកឃើញ​អ្នកមាន​សំណាង​ក្លាយជា​ម្ចាស់​ហើយ ដោយបាន​ទៅលើ​យុវជន​ឈ្មោះ ដែង ម៉េង​ស្រ៊ាង ដែលមាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ​។ 
 
​លោក​បាន​រៀប​រាប់ការ​ឈ្នះ​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ និង​មិត្ត​ភ័ក្តិ​រួមការ​ងារ​៦​នាក់​ទៀត បាន​ជុំគ្នា​ហូប​អី​នៅ​ម្តុំ​ផ្លូវ​មុនី​វង្ស​។ ខ្ញុំ​ទិញ​ស្រា​បៀរ កម្ពុជា អស់​តែ​១៥​កំប៉ុង ស្រាប់តែ​គាស់​ដល់​កំប៉ុង​ទី​ពីរ ក៏​ឃើញ​រូប​រថយន្ត​តែម្តង​។ ឃើញ​ភ្លាម ខ្ញុំ​ក្រោកឈរ​ហើយ​ស្រែកប្រាប់​មិត្ត​ភ័ក្តិ​ថា ថ្ងៃនេះ​ខ្ញុំ​ប៉ាវ​ហូប​ស៊ុប​ទាំងអស់គ្នា​។ ដល់​តែ​មិត្ត​ភ័ក្តិ​ឃើញ​ខ្ញុំ​អរ​ពេក ក៏​ឆក់​ក្រវិល​មក​មើល បាននាំគ្នា​ហ៊ោ​ឡើង​ទាំងអស់គ្នា​»​។ 
 
​វ័យ​២២​ឆ្នាំ ម៉េង​ស្រ៊ាង បានគាស់​ឈ្នះ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែឧសភា​។ លោក មាន​គម្រោង​យក​រថយន្ត​ដ៏​ថ្មី​សន្លាង​នេះ ជិះ​ទៅ​កម្សាន្ត​ទៅ​ខេត្ត​នានា ជាមួយ​មិត្ត​ភ័ក្តិ​ទាំងអស់ ដែល​បាន​ជុំគ្នា​នៅ​ថ្ងៃ​ឈ្នះ​រង្វាន់​នោះ និង​អនុញ្ញាតឱ្យ​មិត្ត​ភ័ក្តិ​របស់គាត់​ប្រើប្រាស់​រថយន្ត​សំណាង​នេះ​បាន​ផងដែរ ពេល​ពួកគេ​ត្រូវការ ព្រោះនេះ​ហាក់ដូចជា​សំណាង​រួម ដែល​មិនគួរ​យក​ទុក​តែម្នាក់ឯង​ឡើយ​។​
​សូម​ពិសា​ស្រា​បៀរ កម្ពុជា​ដោយ​ទទួលខុសត្រូវ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com