ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០៖ ប្រសិនបើចាំមិនខុសទេ អតិថិជនទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នារួចមកហើយ កាលពីថ្មីៗនេះ បន្ទាប់ពីការដាក់សម្ពោធលក់ជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានសមត្ថភាពមិនធម្មតា ជាមួយតម្លៃរឹតតែអស្ចារ្យល្អ លើសហួសពីការស្មាន និងពុំមានក្រុមហ៊ុនណា ហ៊ានផលិតក៏ដូចជាដាក់លក់បានដូចក្រុមហ៊ុន សាមសុងឡើយ។
ថ្ងៃនេះ ក្រុមហ៊ុននឹងបង្ហាញលម្អិតបន្ថែម ឱ្យកាន់តែច្បាស់ជូនអតិថិជនទាំងអស់ នូវលក្ខណៈដ៏ពិសេស ក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗ ដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតាមួយនេះ ថាតើវាមានភាពអស្ចារ្យកម្រិតណា។
ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖
- អេក្រង់៖ ទំហំ 6.4”
- ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ)
- កម្រិតភាពច្បាស់៖ HD+ TFTLCD (720 x 1520)
- ទម្ងន់៖ 177 g
- កាមេរ៉ាក្រោយ៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)
- កាមេរ៉ាមុខ៖ 8 MP (F2.2)
- មេម៉ូរី៖ 3 GB
- ទំហំផ្ទុក៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)
- មុខងារដោះសោ៖ ស្កេនខ្ចៅដៃដោះសោលើអេក្រង់ (មានសុវត្ថិភាព និងមានល្បឿនលឿន)
- ថាមពលថ្ម៖ 4,000mAh (សាកថ្មល្បឿនលឿន 15 W)
- មុខងារផ្សេងទៀត៖ Scene Optimizer (ចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនពណ៌រូបថតឱ្យស្រស់ស្អាតជាមួយនឹងមុខងារជំនួយ AI, Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ឱ្យរូបថតកាន់តែស្អាត), AR Sticker & Stamp (មុខងារដាក់ Sicker បែបកំប្លែង)
និយាយឱ្យស្មោះទៅ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺពិតជាល្អ លើសពីតម្លៃពិតប្រាកដមែន និងល្អលើសដោយគ្មានផលិតផលស្មាតហ្វូនដទៃណា អាចធ្វើបាន និងដាក់លក់ជូនអតិថិជនទាំងអស់ ដូចក្រុមហ៊ុន សាមសុង នោះឡើយ! នៅចាំអីទៀត…? តម្លៃត្រឹមតែប៉ុណ្ណឹង…ថែមទាំងមានលក្ខណៈពិសេសអស្ចារ្យបែបនេះទៀត…ដឹងតែលក់អត់ទាន់ទេ! ហើយបើលោកអ្នកនៅស្ទាក់ស្ទើរទៀតក៏ទិញមិនទាន់គេដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
(អត្ថបទពាណិជ្ជកម្ម)