COVID-19
ជាតិ
សង្គមជាតិ
ប្រមុខ​រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន ផលិត​ម៉ាស់ក្រមា​២​លាន ដើម្បី​ចែក​កម្មករ​និង​អ្នកក្រីក្រ​
02, Jun 2020 , 3:59 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក Channat Kleng
រូបពីគណនីហ្វេសប៊ុក Channat Kleng
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា ឲ្យ​ផលិត​ម៉ាស់​ក្រមា​ចំនួន​២​លាន សម្រាប់​ចែកជូន​ដល់ក​ម្មករ និង​ជនក្រីក្រ ដើម្បី​ពាក់​ការពារ​នឹង​ជំងឺ​កូ​វីដ-​១៩​។ សម្តេច អះអាងថា ការផលិត​ម៉ាស់​ក្រមា​២​លាន​នេះ គឺជា​ជំហាន​ដំបូង​។

 
​នា​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ ខែមិថុនា ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​កំពុងតែ​ឲ្យ​ផលិត​ម៉ាស់ ដែល​ធ្វើ​ពី​ក្រមា ដើម្បី​ចែកជូន​កម្មករ និង​អ្នកក្រីក្រ ព្រោះ​ម៉ាស់​ដែល​យើង​ពាក់​នេះ ពាក់បាន​តែម្តង​ចោល អ៊ីចឹង​ម៉ាស់​ក្រមា​នោះ យើង​អាច​បោក​ទឹកបាន ព្រោះ​វា​ស្រួល​ក្នុងការ​ប្រើប្រាស់​»​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល បាន​ក្រើនរំលឹក កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ជួបជុំ​នៅ​កន្លែង ដែលមាន​មនុស្ស​ច្រើន និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​អនាម័យ តាមរយៈ​ការលាង​ដៃ​ជាមួយនឹង​សាប៊ូ ឬ​​អាល់កុល និង​ពាក់​ម៉ាស់​ជាប្រចាំ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល​ទាំងមូល នៅតែ​បារម្ភ​នឹង​ពី​លទ្ធភាព ​នៃ​ការកើតឡើង​នូវ​រលក​ទី​២​ នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ១២៥​នាក់ ដោយបាន​ជាសះស្បើយ​១២៣​នាក់ និង​នៅសល់តែ​២​នាក់​ទៀត កំពុងតែបន្ត​ការព្យាបាល​៕ 
 
 

Tag:
 សម្តេច ហ៊ុន សែន​
 ​ម៉ាស់​
 ​ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com