អត្ថបទពាណិជ្ជកម្ម
អ្នកបាត់ដំបង មានសំណាងបាន៥លានរៀល ពីទឹកក្រូចអាយស៍កូឡា IZE Cola ដោយសារកូនទាំងព្រលឹម
× កសិករមួយរូប គឺលោក គឺម សុផាន់ មានសំណាងបានឈ្នះរង្វាន់៥លានរៀល ដោយសារកូនគឺ កុមារា ផាន់ វណ្ណឈីត ដែលទិញទឹកក្រូចអាយស៍កូឡា IZE Cola ១ដបយកទៅញ៉ាំ។
ពលរដ្ឋនៅភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង លោក សុផាន់ រៀបរាប់ថា៖«កូនប្រុសខ្ញុំបានទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola មួយដបនៅម៉ោងប្រហែល៦ព្រឹក ស្រាប់តែបានមួយភ្លែត គេរត់មករកខ្ញុំ ហើយប្រាប់ថា ប៉ាប៉ា ខ្ញុំឈ្នះ៥លាន។ ខ្ញុំឮហើយគ្មានជឿទេ ហើយថា ឈ្នះតែ៥ពាន់សោះ មកថា៥លាន។ ដល់តែខ្ញុំយកគម្របមកមើលបានភ្ញាក់ថាឈ្នះមែន»។
លោក សុផាន់ បានឈ្នះរង្វាន់កាលពីថ្ងៃទី២៦ ខែឧសភា ហើយទឹកប្រាក់នេះដែរ លោកនឹងចាត់ចែងទិញសម្ភារសិក្សារសម្រាប់កូន ពេលគេចូលរៀនវិញ។
ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមានរង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ជាច្រើនរយរង្វាន់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com