ជាតិ
ពីនេះ ពីនោះ
​សុខុមាលភាព​ព្រៃ សុខមាលភាព​បឹង​
03, Jun 2020 , 7:19 pm        
រូបភាព
 រូបគំនូរ​បង្ហាញ​ពី​កូន​ត្រី​ជាច្រើន​ប្រភេទ បាន​យក​ព្រៃ​លិច​ទឹកជា​ទីជម្រក ជា​កន្លែង​រក​ចំណី និង​ការពារ​ខ្លួន​ពី​ការចាប់​ជា​ចំណី​ដោយ​ពពួក​ត្រី​ធំ​ផ្សេងៗ​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
រូបគំនូរ​បង្ហាញ​ពី​កូន​ត្រី​ជាច្រើន​ប្រភេទ បាន​យក​ព្រៃ​លិច​ទឹកជា​ទីជម្រក ជា​កន្លែង​រក​ចំណី និង​ការពារ​ខ្លួន​ពី​ការចាប់​ជា​ចំណី​ដោយ​ពពួក​ត្រី​ធំ​ផ្សេងៗ​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
ដោយ:
​សុខុមាលភាព​ព្រៃ សុខមាលភាព​បឹង​



​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប បង្កើតបាន​ប្រព័ន្ធ​អេកូ​ដ៏​សម្បូរបែប ដែល​ចិញ្ចឹម​មច្ឆជាតិ​ដ៏​ច្រើនសន្ធឹក​ស​ន្ទា​ប់​។ ស្លឹក​រុក្ខជាតិ​ក្នុងព្រៃ​លិច​ទឹក បានផ្តល់​សារធាតុចិញ្ចឹម ដែល​ជួយ​គាំទ្រ​ដល់​បណ្តាញ​ចំណីអាហារ​។ 
 
​រុក្ខជាតិ​ចម្រុះ​ប្រភេទ និង​មែក​របស់​វា​ដែល​បាក់​ធ្លាក់ បង្កើតបានជា​រចនាសម្ព័ន្ធ​ជម្រក​ដ៏​ស្មុគស្មាញ ដែលជា​ចំណុច​លាក់ខ្លួន​សម្រាប់​ព​ពួក​ត្រី​តូចៗ ជាច្រើន​ប្រភេទ​។ ជាពិសេស កូន​ត្រី​តូចៗ ដែល​ទើបនឹង​ញាស់ ដែល​ពួកវា​ត្រូវការ​ចាំបាច់ នូវ​ទីជម្រក​សុវត្ថិភាព កន្លែង​រក​ចំណី និង​ធំ​លូតលាស់​។ 
 
​ប្រភេទ​ត្រី​ផ្សេងៗ​គ្នា ស៊ី​ចំណី​ផ្សេងៗ​គ្នា ដែលមាន​ជា​៖ ត្រី កំពឹស ក្តាម សត្វល្អិត ផ្លែឈើ គ្រាប់​រុក្ខជាតិ រុក្ខជាតិ និង​កាកសំណល់​ផ្សេងៗ​។  (​សូម​រង់ចាំ​តាមដាន​វគ្គ​បន្ត​)…

© រក្សាសិទ្ធិដោយ thmeythmey.com