អត្ថបទពាណិជ្ជកម្ម
​មិនធម្មតា​មែន​យប់មិញ​! Huawei Y8p តម្លៃ $219 Huawei Y6p តម្លៃ $139 និង Huawei Y5p តម្លៃ $99 រញ្ជួយ​បណ្តាញ​សង្គម និង​កក្រើក​ឆាក​តន្ត្រី​ហង្ស​មាស​
03, Jun 2020 , 3:06 pm        
រូបភាព
​ភ្នំពេញ​៖ យប់មិញ​នេះ វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី 3​ម៉ូ​ដែល Huawei Y8p ស្មា​ត​ហ្វូ​ន​កំពូល​ស្តើង កំពូល​អេក្រង់ តម្លៃ $219 Huawei Y6p សាក​ម្តង​លេង​បាន​បី​ថ្ងៃ តម្លៃ $139 និង Huawei Y5p កាមេរ៉ា​គ្រាប់​ឡុកឡាក់ តម្លៃ $99 លើ​ឆាក​តន្ត្រី nova Concert ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក Huawei Mobile ផ្ទុះ​ការគាំទ្រ​ខ្លាំងក្លា​។
 
​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y8p តម្លៃ $219  Huawei Y6p តម្លៃ $139 និង Huawei Y5p តម្លៃ $99 និង​ទទួលបាន​ការបន្ថែម​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ និង មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Audi Q2 មួយគ្រឿង​ភ្លាមៗ​។ 
 



​ស្មា​ត​ហ្វូ​ន​រៀមច្បង ត្រកូល Y Huawei Y8p ត្រូវបាន​ក្រុមហ៊ុន​ហួ​វៃ រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាមួយនឹង​រូបរាង​កំពូល​ស្តើង កំពូល​អេក្រង់​ទំហំ  6.3” OLED HUAWEI Dewdrop Display កម្រិត​បង្ហាញ FHD+ (2400 x 1080)​។ វា​បាន​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅដៃ​លើ​អេក្រង់ ដំបូង​គេ​បង្អស់ លឿន និង​សុវត្ថិភាព​បំផុត​ត្រឹមតែ 0.35​វិនាទី​អមដោយ មុខងារ​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV Rheinland® របស់​ប្រទេស​អាល្លឺម៉ង់​។ 
 
​មាន​កាមេរ៉ា​មុខ​ចំ​កណ្តាល​ទំហំ 16MP(ƒ/2.0) ភ្ជាប់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ជំនាន់​ចុងក្រោយ ធ្វើ​ឲ្យ​រូបភាព​ស៊ែ​ល​ហ្វី​របស់​អ្នក កាន់តែ​ស្អាត កាន់​លេចធ្លោ និង​ជឿជាក់​បំផុត ។ មិន​ថា​អ្នក​ចង់​ថតរូប​ស៊ែ​ល​ហ្វី ដោយ​យក​ព្រះអាទិត្យ​រៀប​លិច ជា​ផ្ទៃ​ខាងក្រោយ​ក៏​មិន​ថ្វី ឬក៏​ស៊ែ​ល​ហ្វី​ព្រាល​ផ្ទៃ​ខាងក្រោយ​វិញ ក៏​អស់​កង្វល់ មិន​ថា​ពេលព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែលមាន​ពន្លឺ​ទាប​ក៏ដោយ ធានាថា​ដឹង​តែ​ពេញចិត្ត​គ្រ​ប៉ុស្តិ៍​តែម្តង​។ ផ្នែក​ខាង​ខ្នង ស្មា​ត​ហ្វូ​ន​Huawei Y8p ត្រូវបាន​រចនា​បែប 3D ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ គ្រី​ស្តា​ល់​ទឹកកក និង​ខ្មៅ​ឥន្ទធនូ​។ Huawei Y8p បាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ AI 3​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 48MP Hi-Res AI (f/2.0) សម្រាប់​ថត​ប្លង់​ទូទៅ ថត​ច្បាស់​ស្អាត​គ្រប់​ប្លង់ គ្រប់​ប៉ុស្តិ៍ មិន​ថា​ព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែល​ពន្លឺ​ខ្សោយ ធ្វើ​ឲ្យ​ការថតរូប Lifestyle របស់​អ្នក​កាន់តែ​ស៊ី​វិ​ល័យ​សម្បូរបែប ហើយ​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Portrait Mode) កាន់តែ​លេចធ្លោ​។  មុខងារ AI Image Stabilization Night Mode (​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​16​ស្ទីល​) អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថតរូប​ពេលយប់​ឬ​ទី​ងងឹត​ឥត​សំចៃ​ដៃ ដោយ​មិនចាំបាច់​ស្ពាយ​ជើង​ទម្រ​ង​តាម​ខ្លួន​នាំ​តែ​ហត់​ខ្លួន ហើយ​លែង​ខ្លាច​ថតរូប​ពេលយប់​ទៀតហើយ​។ រឹតតែ​អស្ចារ្យ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ AI សម្គាល់​ប្លង់​ថតរូប​រហូតដល់​ទៅ​22​ប្លង់ អាចបែងចែក​ដាច់​នូវ​រូបភាព​មនុស្ស​សត្វ រុក្ខជាតិ ទឹកដី​ផ្ទៃមេឃ អគារ ម្លូ​ប​អាហារ  ទេសភាព -​ល​-​បាន​យ៉ាង​ជាក់ច្បាស់ និង​អនុញ្ញាត​ឲ្យ​អ្នក​បន្ថែមបន្ថយ​ពន្លឺ តុល្យភាព​ពន្លឺ តាមចិត្ត​ចង់ទៅ​តាម​ស្ថានភាព​ជាក់ស្តែង តាមរយៈ​មុខងារ AI optimization ថែម​ទៀតផង​។ 
 



​កាមេរ៉ា​ទី​2 ទំហំ 8MP (f/2.4) សម្រាប់​ថត​ប្លង់​ទូលាយ (Utra-wide Angle) 120​ដឺ​ក្រេ ថតរូប​មនុស្ស ឃើញ​ខ្ពស់ៗ​ស្រ​ឡូ​ន​ស្អាត ថត​ជួបជុំ​មិត្តភក្តិ ក្រុមគ្រួសារ មិនចាំបាច់​ដើរ​ថយក្រោយ​នាំ​តែ​ពិបាក  ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញ​គែម​ល្អ  ដិត​គ្រប់​ចំណុច​។ កាមេរ៉ា​ទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Bokeh)​បង្កើតបានជា​រូបភាព​ប្រកបដោយ​ការច្នៃប្រឌិត ផ្នែក​ឌីជីថល និង​ផ្សារភ្ជាប់​ទៅកាន់​ពិភពលោក​ចំរុះ​គ្នា​។ លើសពីនេះ Huawei Y8p អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថត​វីដេអូ Super Slow Motion កាន់តែ​ល្អឥតខ្ចោះ ជាមួយនឹង ជំនាន់​បច្ចេកវិទ្យា​AI​ចុងក្រោយ​។ 



Huawei Y8p ត្រូវបាន​ក្រុមហ៊ុន​ភ្ជាប់​នូវ GPU TURBO រត់​ក្នុង​ល្បឿន 60fps / SoC power consumption សម្រាប់​ជំនួយ​ដល់​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​។  Huawei Y8p បំពាក់​នូវ​បន្ទះ​ឈី​ប Kirin 710F មាន​រ៉េ​ម 6GB អង្គ​ផ្ទុក​ទិន្នន័យ 128GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​រហូតដល់ 256GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10) ថាមពល​ថ្ម​4000mAh ឆ្នាំង​សាក Type C មានមុខ​ងារ Huawei SEAMLESS AI LIFE MEETime អនុ​ញ្ញា​ឲ្យ​អ្នក​ខ​ល​វីដេអូ​កម្រិត HD តាមរយៈ​ទូរស័ព្ទ Huawei Y8p ទៅកាន់​មិត្តភក្តិ ឬ​ក្រុមគ្រួសារ  (​ពុំទាន់​មាននៅ​ប្រទេស​កម្ពុជា ដូច្នេះ​សូម​រងចាំ​ការ Update តាម​ក្រោយ​) និង​សម្រួល​ដល់​ការ Screenshot កាន់តែ​រហ័ស​ទាន់​ចិត្ត​តែម្តង​តាមរយៈ មុខងារ​គោះ​លើ​អេក្រង់​ទូរស័ព្ទ Screenshots (​មុខងារ Knuckle Screenshots)​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p តម្លៃ​$139 កំពុង​ឆក់យក​ប្រជាប្រិយភាព​ខ្លាំងក្លា ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូ​ទាំ​ប្រទេស​កម្ពុជា​។ នោះ​ក៏ដោយ​សារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់សម័យ​ស៊ី​វិ​ល័យ  (​ស្ទាវ​9) ថតរូប​ប្លង់​ទូលាយ​ច្បាស់​ស្អាត និង តម្លៃ​ល្អស៊ី​ដាច់​គេ រហូត​ទទួល​បានការ​ក​ម្ម៉​ង់​ទិញ​ភ្លូកទឹកភ្លូកដី​។  



Huawei Y6p បំពាក់​នូវ​កាមេរ៉ា​ក្រោយ 3​គ្រាប់​។ Huawei Y6p បាន​តំរៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង​! កាមេរ៉ា​មេ​ទំហំ 13MP សម្រាប់​ថតរូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ សត្វ បាន​យ៉ាង​ល្អ​។ កាមេរ៉ា​ទី​2 ទំហំ 5MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ ។ រីឯ​កាមេរ៉ា​ទី​3 ទំហំ 2MP សម្រាប់​ថតរូប​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ បាន​យ៉ាង​ស្អាត និង​ដាច់​ល្អ​។ ចំណែកឯ​កាមេរ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា Beauty Mode ស្អាត​បែប​ធម្មជាតិ​។ Huawei Y6p បំពាក់​អេក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600x720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV មាន រ៉េ​ម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) មាន​ថាមពល​ថ្ម 5000mAh បំពាក់​នូវ​មុខងារ​ថ្មី​គឺ Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​ផ្សេងទៀត តាម​ឌុយ OTG និង​អាច​ផ្ទេរ​ទិន្នន័យ  រូបភាព​ឯ​សារ ក្នុងពេល​តែមួយ​។ បច្ចេកវិទ្យា Huawei Super Sound របស់ Huawei Y6p ធ្វើ​ឲ្យ​សំឡេង ការ​ស្តាប់​តន្ត្រី លេង​ហ្គេម និង​ខ្សែភាពយន្ត ឮ​ខ្លាំង​ពីរោះ​រណ្តំ​ចិត្ត មិន​កាត់បន្ថយ​សំឡេង​ង​រំខាន​នៅ​ជុំវិញ​។ 


 
​ស្មា​ត​ហ្វូ​ន Huawei Y5p មាន​រូបរាង​ស៊ិ​ច​ស៊ី​បំផុត ជាមួយនឹង​អេក្រង់​ទំហំ 5.45” កម្រិត​បង្ហាញ HUAWEI FullView Display ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក ដែល​ទទួលស្គាល់​ស្ថាប័ន TÜV Rheinland® មាន​ទម្ងន់​144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូច​ល្មម ងាយស្រួល​កាន់​ប្រើ​ពេញដៃ​ល្អ អម​ជាមួយនឹង​ជម្រើស​បី​ពណ៌​ខៀវ បៃតង និង​ខ្មៅ​។ រឹតតែ​កាលី​ប Huawei Y5p បំពាក់​នូវ​កាមេរ៉ា​ក្រោយ រាង​គ្រាប់​ឡុកឡាក់ ដែល​ធ្លាប់តែ​ឃើញ​នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ៗ ដូចជា Huawei Nova 7i ឬ iPhone ជាដើម​។ Huawei Y5p មាន​កាមេរ៉ា​សម្រាប់​ថតរូប​កម្រិត HD ទំហំ 8MP (f/2.0) និង​កាមេរ៉ា​មុខ​ទំហំ 5MP (f/2/2) សម្រាប់​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​កប់ និង​ដោះ​សោ​អេក្រង់​ទូរស័ព្ទ ថាមពល​ថ្ម​ទំហំ 3020mAh អាច​កំដរ​អ្នកប្រើប្រាស់ មើល​វីដេអូ​ក្នុង​ទូរស័ព្ទ​បាន 17​ម៉ោង លើ​អន​ឡាញ​បាន 9​ម៉ោង 4G Browsing បាន 13​ម៉ោង និង 4G VoLTE Call បាន 21​ម៉ោង​។  Huawei Y5p ប្រើ​បន្ទះ​ឈី​ប Mediatek MT6762R(12nm)​មាន​រ៉េ​ម 2GB និង​អង្គ​ផ្ទុក​ទិន្នន័យ 32GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​ទំហំ​រហូតដល់ 512GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10)​។ 


 
​ស្មា​ត​ហ្វូ​ន Huawei Y8p, Y6p និង Y5p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ដែល​មក​មួយ​សេត នៅក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App បញ្ជា​ទិញ​ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់​ចំណាយពេល​យូរ ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់​ចិត្ត ហើយ free ទៀត​។​
​សរុបមក​បើ​ចង់បាន​ស្មា​ត​ហ្វូ​ន​គុណ​ភាពល្អ កំពូល​ស្តើង កំពូល​អេក្រង់ ថតរូប​ស្មា​ត​ហ្វូ​ន​គ្រប់​ប្លង់​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា អាច​កក់ Huawei Y8p ឥឡូវនេះ តម្លៃ​ត្រឹមតែ $219​។ តែបើ​ចង់បាន​ស្មា​ត​ហ្វូ​ន​ល្អ ដែលមាន​តម្លៃ​ខ្ទង់ $139 អាច​ពិចារណា​ន Huawei Y6p សាក​ម្តង​លេង​បាន​3​ថ្ងៃ ឬ Huawei Y5p ស្មា​ត​ហ្វូ​ន​កាមេរ៉ា​រាង​គ្រាប់​ឡុកឡាក់ តម្លៃ​ត្រឹមតែ​$99 ហើយ​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប AudiQ2 ដូចគ្នា​ថែមទៀត​ផង​។ សម្រាប់​ព័ត៌មាន​លម្អិត https://www.facebook.com/huaweimobilekh/




























(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com