កូរ៉េខាងជើងច្បាស់ជាមិនអាចបំភ្លេចនូវព្រះគុណូបការៈរបស់សម្តេចព្រះវររាជបិតាកម្ពុជាបានឡើយ។ កាលពីឆ្នាំ១៩៦៥ រដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់លោក គឹម អ៊ីលស៊ុង ដែលមានបញ្ហាការទូតជាមួយបណ្តាប្រទេសជាច្រើននោះ មិនអាចរៀបចំការប្រកួតជម្រុះ World Cup នៅទឹកដីរបស់ខ្លួនបាននោះទេ។ ដោយសារតែទំនាក់ទំនងដ៏ល្អជាមួយកម្ពុជាដែលមានព្រះករុណាសម្តេចឪ ព្រះបាទ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ ពហុកីឡដ្ឋានជាតិអូឡាំពិកបានក្លាយជាទឹកដីកណ្តាលនៃការប្រកួតរវាងក្រុមជម្រើសជាតិកូរ៉េខាងជើង និងក្រុមអូស្ត្រាលីសម្រាប់វគ្គជម្រុះឆ្ពោះទៅកាន់ World Cup ឆ្នាំ១៩៦៦ ។
ការប្រកួតជម្រុះ World Cup រវាងកូរ៉េខាងជើង និងអូស្ត្រាលី ត្រូវបានអង្គសម្តេចឪ ចាត់ចែងឲ្យអ្នកគាំទ្រពាក់កណ្តាលគាំទ្រកូរ៉េខាងជើង និងពាក់កណ្តាលទៀតគាំទ្រអូស្ត្រាលី