ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​បន្ថយ​ស្នាម​ខ្នៅ កុំ​គន្លឹះ​ងាយៗ​ទាំងនេះ​
04, Jun 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ពេញចិត្ត ឬ​មាន​បញ្ហា​ជាមួយ​ស្នាម​ខ្នៅ​លើ​ស្បែក​មែន​ទេ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បន្ថយ​ស្នាម​ខ្នៅ ៖

 
១. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​ស្នាម​ខ្នៅ​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។ បន្ត​អនុវត្ត​រហូតដល់​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹក​ធម្មតា​មុននឹង​លាប​លើ​ស្នាម​ខ្នៅ​។​
 
២. ទឹក​ប៉េងប៉ោះ​ស្រស់​
 
 
​ក៏​ដូចនឹង​ទឹកក្រូច​ឆា្ម​រ​ស្រស់​ដែរ ទឹក​ប៉េងប៉ោះ​ស្រស់​មាន​ផ្ទុក​ជាតិ​អាស៊ីត​ដែល​ការបន្ថយ​រូបរាង​នៃ​ស្នាម​ខ្នៅ​បាន​យ៉ាង​ប្រសើរ​។ ម្យ៉ាងវិញទៀត​វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​កោសិកា​ស្បែ​កមាន​សុខភាព​ល្អ​មិនឱ្យ​ទទួលរង​ការបំផ្លាញ​។ អ្នក​អាច​លាយ​ទឹក​ប៉េងប៉ោះ​ស្រស់​ជាមួយ​វីតាមីន E កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ស្នាម​ខ្នៅ​។ ទុកចោល​រហូតដល់​ស្ងួត​ទាំងស្រុង​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​សំឡី​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​លាប​ទី​លើ​ស្នាម​ខ្នៅ​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៤. ប្រេង​អូ​លីវ​
 
​អ្វីដែល​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​ជាប្រចាំ​លើ​ស្នាម​ខ្នៅ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
 
​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ខ្នៅ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី និង​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៦. ទឹកក្រូច​ស្រស់​លាយ​យ៉ា​អួរ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​យ៉ា​អួរ​ជាមួយ​ទឹកក្រូច​ស្រស់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​ស្នាម​ខ្នៅ​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com