ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ខួរក្បាល​នឹង​ចុះខ្សោយ ដោយសារ​អាហារ​ទាំងនេះ​
04, Jun 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមបញ្ចូល​ទាំង​ខួរក្បាល​។ ថា​តើ​អាហារ​អ្វីខ្លះ​មិនល្អ​ចំពោះ​ខួរក្បាល​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​គួរ​ចៀសវាង​ដើម្បី​ខួរក្បាល​ល្អប្រសើរ ៖

 
១. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​មិន​ត្រឹមតែ​ធ្វើឱ្យ​កើន​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ក៏​បណ្ដាលឱ្យ​សមត្ថភាព​ខួរក្បាល​ថយចុះ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បង្ក​ការ​រលាក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​។​
 
២. ខ្លាញ់​ឆ្អែត​
 
​ខ្លាញ់​ប្រភេទ​នេះ​អាច​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ស​សៃ​ឈាម ជា​លទ្ធផល​ដែល​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​រួមបញ្ចូល​ទាំង​ការរួម​តូច​នៃ​ខួរក្បាល​។​
 
៣. សូ​ដ្យូ​ម ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់​
 
​ក្រៅពី​ជះឥទ្ធិពល​លើ​សម្ពាធ​ឈាម​និង​បេះដូង​ហើយ​នោះ ការទទួល​ទាន​សូ​ដ្យូ​ម​ច្រើនពេក​ក៏បង្ក​បញ្ហា​ដល់​សមត្ថភាព​ខួរក្បាល​ក្នុងការ​ចងចាំ​ផងដែរ​។​
 
៤. សាច់​កែច្នៃ​
 
​ពិតណាស់​ជាតិ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​កោសិកា​ខួរក្បាល ប៉ុន្តែ​មិនល្អ​សោះឡើយ​ប្រសិនបើ​វា​មាន​ប្រភព​ចេញពី​អាហារ ឬ​សាច់​កែច្នៃ​។ អាហារ​កែច្នៃ​ច្រើន​តែមាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បង្ក​ការ​រលាក និង​បំផ្លាញ​ដល់​កោសិកា​ខួរក្បាល​។​
 
៥. គ្រឿង​ស្រវឹង​
 
​ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាប្រចាំ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​និង​សមត្ថភាព​យល់ដឹង​ចងចាំ​របស់​ខួរក្បាល​ផងដែរ​។​ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​
 
៦. ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ក៏​មិន​ខុសពី​ស្ករ​ចម្រាញ់​ដែរ ជាតិ​ផ្អែម​សិប្បនិម្មិត គឺ​មិនល្អ​ចំពោះ​សុខភាព​ខួរក្បាល​ឡើយ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​ជាតិ​ផ្អែម​សិប្បនិម្មិត​ច្រើនពេក​នឹង​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព ឬ​មុខងារ​នៃ​ការយល់ដឹង​ចងចាំ ហើយ​អាច​ឈានដល់​ថ្នាក់​ធ្វើអោយ​ខួរក្បាល​ទទួលរង​ការបំផ្លាញ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com