ជាតិ
សុខភាព
ការ​ពិសា​ស្រា​, បារី និង​មេរោគ​ក្រពះ ជា​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​មហារីកក្រពះ​! (​ភាគ​១)
04, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺមហារីក​ក្រពះ គឺជា​កោសិកា​របស់​ក្រពះ​ដែលមាន​ការវិវត្តន៍​ពី​ការ​រលាក និង​ដំបៅ​ក្រពះ ទៅជា​កោសិកា​មហារីក​។ លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី បាន​បញ្ជាក់ថា ជំងឺមហារីក​ក្រពះ មាន​មូលហេតុ​ធំៗ​ដូចជា មេរោគ​ក្រពះ​, ការ​ពិសា​បារី និង​ស្រា​ច្រើន​ជាដើម​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស​ពោះវៀន ថ្លើម និង​ឫស​ដូ​សបាត នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដូចតទៅ​៖
 

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស​ពោះវៀន ថ្លើម និង​ឫស​ដូ​សបាត បាន​ពន្យល់ថា មេរោគ​ក្រពះ អាច​ឆ្លង​តាមរយៈ​ការបរិភោគ​ចំណីអាហារ ឬ​បន្លែ​ដែល​ប្រើ​ជី​លាមក​សត្វ ឬ​លាមក​អ្នកមាន​បញ្ហា​មេរោគ​ក្រពះ ជាពិសេស នៅពេលដែល​យកមក​ប​រិ​ភោគ​ដោយ​លាង​មិន​ស្អាត​។ រីឯ ការ​ពិសា​ស្រា និង​បារី​ច្រើន​ឆ្នាំ ក៏​ជា​មូលហេតុ​នាំឱ្យ​កើត​ជំងឺមហារីក​ក្រពះ​ផងដែរ​។​
 
​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រូបនេះ បាន​អះអាងថា ក្នុងចំណោម​មូលហេតុ​ទាំង​៣​នេះ គឺ​បញ្ហា​មេរោគ​ក្រពះ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពះ​ខ្លាំងជាងគេ​។ ហើយ​អ្នក​កើត​មេរោគ​ក្រពះ អាចមាន​រោគសញ្ញា​ដូចជា ចុក រមួល ក្រហាយ​ក្រពះ មាន​ក្លិន​មាត់ និង​មាន​វិបត្តិ​រំលាយ​អាហារ​ជាដើម​៕ 

Tag:
 មហារីកក្រពះ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com