ពីនេះ ពីនោះ
«​ចំណាន​» និង​«​ជំនាញ​»​ជា​ពាក្យ​ខ្មែរ ដែល​សៀម​យកទៅ​ប្រើ​ជា​«​ឆាំ​ន៉ា​ន​»
05, Jun 2020 , 7:29 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​«​ចំណាន​»​និង​«​ជំនាញ​»​មាន​ថ្នាក់​ពាក្យ​ជា​គុណនាម​ដូចគ្នា ហើយក៏​មានន័យ​ដូចគ្នា​ដែរ​។

 
 
​ពាក្យ​«​ចំណាន​» ជា​ពាក្យ​ក្លាយ​ឃ្លាត​សំឡេង​ពី​ពាក្យ​«​ជំនាញ​» ដែល​សៀម​យកទៅ​ប្រើ​ដោយ​អាន​ថា​«​ឆាំ​ន៉ា​ន​»​។ ខ្មែរ​នៅក្នុង​សម័យ​ដើម​ដែល​ទៅ​រស់នៅ​ប្រទេស​សៀម​យូរ​ឆ្នាំ ក៏​ធ្លាប់​និយាយ​តាម​សៀម​ដែរ​។ លុះដល់​ចំណេរ​កាល​យូរ​តទៅ ខ្មែរ​យើង​ក៏​និយាយ​ជា​ចំណាន​វិញ​។ 
 
«​ជំនាញ​»​ក៏​ជា​ពាក្យ​ខ្មែរ ដែល​សៀម​ក៏​យកទៅ​ប្រើ​ជា​«​ជាំ​នា​ញ​»​ដោយ​អាន​ថា​«​ឆាំ​ន៉ា​ន​»​ដែរ​។ «​ចំណាន​» និង​«​ជំនាញ​»​គឺ​សុទ្ធ​តែមាន​ថ្នាក់​ពាក្យ​ជា​គុណនាម​ដូចគ្នា  និង​មានន័យថា​ដំណើរ​សេចក្តី​ថា ប៉ិន​,​ប្រសប់​,​ស្ទាត់​,​ពូកែ​,​វាងវៃ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com