ជាតិ
សង្គមជាតិ
ឱសថ និងផលិតផលក្លែងក្លាយជាង១៣០តោន ត្រូវកម្ទេចចោល រូបពីក្រសួងព័ត៌មាន
× អាជ្ញាធរមានសមត្ថកិច្ច បានកម្ទេចចោលឱសថ និងផលិតផលក្លែងក្លាយខុសច្បាប់ជាង១៣០តោន កាលពីថ្ងៃទី៤ ខែមិថុនាម្សិលមិញ នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឱសថនិងផលិតផលក្លែងក្លាយទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាប និងរឹបអូសនាពេលកន្លងមក។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើជាអធិបតីក្នុងពីធីកម្ទេចឱសថនិងផលិតផលក្លែងក្លាយទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com