អត្ថបទពាណិជ្ជកម្ម
ពិធី​បញ្ចុះ​ធម្ម​សិលា បុរី TV STAR គម្រោង​ទី​៦
05, Jun 2020 , 3:13 pm        
រូបភាព
​បន្ទាប់ពី​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​សាងសង់​និង​លក់​គម្រោង​របស់ខ្លួន បុរី TV Star បានសម្រេច​រៀបចំ​ពិធី​បញ្ចុះ​ធម្ម​សិលា​គម្រោង​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​ដោយមាន​វត្តមាន​ពី​ម្ចាស់​គម្រោង ភ្នាក់ងារ​លក់ បុគ្គលិក អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស យ៉ាងច្រើន​កុះករ​។ គម្រោង​ទី​៦ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវរដ្ឋ ៣០​ម៉ែត្រ ក្នុង​សង្កាត់​ព្រៃវែង ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​ដ៏​មាន​សក្តានុពល​ខ្លាំង សម្រាប់​អតិថិជន​ដែល​កំពុង​ស្វែងរក​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ប្រកបដោយ​គុណប្រយោជន៍​៤ គឺ ផ្ទះ​ដែល​អាច​រស់​នៅបាន  ផ្ទះ​ដែល​ងាយស្រួល​លក់ ផ្ទះ​ដែល​អាច​ប្រកប អាជីវ​កម្មបាន និង ផ្ទះ​ដែល​អាច​ជួល​បាន​។
 
​លោក សាំង វាសនា អគ្គនាយក​ប្រ​ត្តិ​ប​ត្តិ​របស់​បុរី TV Star បាន​មានប្រសាសន៍​រៀបរាប់​ពី​លក្ខណ​:​ពិសេស​របស់​សំណង់​បុរី (TV Star) ប្រាប់​មកកាន់​អ្នក​សារពត៌មាន​ថា “​អតិថិជន​ដែល​កំពុងតែ​ស្វែងរក​លំនៅដ្ឋាន​ដ៏​សមប្រកប​គួរ​យល់ដឹង និង​ពិចារណា​ពី​លក្ខណ​:​ពិសេស​របស់​បុរី TV Star ដែលមាន​ដូចជា​៖ ទីមួយ ថ្នាំលាប​ដែលមាន​គុណភាព​លេខ​១ អាចនិយាយបាន​ថា​មាន​តែមួយ​នៅ​កម្ពុជា ធានា​គុណភាព​ពណ៌​រហូតដល់​១២​ឆ្នាំ មិន​ប៉ោង មិន​របក មិន​កាន់​ស្លែរ មិន​ផុយ​របេះ មិន​ជក់ទឹក ដោយ​អាចធ្វើ​តេស្ត​ជាមួយនឹង​ការ​ជះ​កាហ្វេ​មួយ​កែវ​ទៅលើ​ជញ្ជាំង​រួច​យក​អេ​ប៉ុង​មក​ជូត​សំអាត​។ ទី​ពីរ ដំបូល​ដែលមាន​ការចាក់​បេតុង​ប្លង់​សេ ដែល​អាច​ធានាបាន មិន​មានការ​ជ្រាប​ទឹក​។ ទី​បី ខ្សែរ​ភ្លើង ដែល​យើង​យកមកប្រើ​ប្រាស់​ជា​ខ្សែរ​ភ្លើង​មានគុណ​ភាព​លេខ​មួយ​នាំចូល​ពី​ប្រទេស​សឹង្ហ​បុរី​។ ទី​បួន ដែក​ដែល​យើង​ប្រើប្រាស់​ក្នុងការ​សាងសង់​ជា​ដែក​លេខ​មួយ និង​ទី​ប្រាំ សម្រាប់​ផ្ទះ​វី​ទ្បា មាន​ចំណត​ទ្បាន ដែល​អាច​ចត​ទ្បាន​ពីរ ស្របគ្នា​។​”
 



​លោក​អគ្គនាយក បានបញ្ជាក់​ទៀតថា “​បុរី TV Star បាន​ប្រកាន់ខ្ជាប់​ជាមួយនឹង​គោលការណ៍​របស់ ខ្លួន​ក្នុង​ការសាងសង់ នូវ​លំនៅដ្ឋាន សម្រាប់​អតិថិជន គឺ លំនៅដ្ឋាន​ប្រកបដោយ គុណភាព សោ​ភ័​ណ្ឌ​ភាព និង ផាសុខភាព​។ បុរី TV Star ក៏មាន​គោលការណ៍​ជាច្រើន ក្នុង​ការជួយ​សម្រួល​ដ​ល់ អតិថិជន ដែលមាន​បំណង​ចង់​ទិញ​ផ្ទះ ប្រកបដោយ​លក្ខណ​:​ងាយស្រួល និង​មាន​ជម្រើស​ជាច្រើន​។ បើ​ចង់ ដឹង​កាន់តែច្បាស់ អាចមក​សាកសួរ​ពត៌មាន​បន្ថែម​។​“


 
​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ បុរី TV Star គម្រោង​ទី​៦ នឹង​ប្រដឹស​ទ្បើង នៅតាម​ទីតាំង​ដែល​បាន រៀបរាប់​ខាងលើ នៅក្នុង​ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​អតិថិជន​អាចទាក់ទង​សួរ​ពត៌មាន​ទៅតាម អ​ស័​យ​ដ្ឋា​ន ភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ លេខ​ទំនាក់ទំនង 067/095/098 98 2000៕










(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VR
© រក្សាសិទ្ធិដោយ thmeythmey.com