ជាតិ
សេដ្ឋកិច្ច
ចិន នឹងនាំចូលផ្លែស្វាយពីកម្ពុជា ៥០ម៉ឺនតោនក្នុងមួយឆ្នាំ កម្មករមួយចំនួនកំពុងរៀបចំស្វាយកែវរមៀត ដាក់ចូលក្នុងកញ្ច្រែងជ័រ។ រូបថត៖ សមាគមកំពង់ស្ពឺ។
× ភ្នំពេញ៖ កម្ពុជានឹងនាំចេញផ្លែស្វាយជាផ្លូវការទៅប្រទេសចិន ចំនួន៥០ម៉ឺនតោនក្នុងមួយឆ្នាំ។ ភាគីចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយជាផ្លូវការ នាថ្ងៃទី៩មិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ផ្លែស្វាយកម្ពុជា នឹងត្រូវអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក ។ កម្ពុជា អាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងដូច្នេះថា៖« ការបើកទីផ្សាររបស់ចិន នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ»។
រយៈពេល៥ដើមឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ជាផ្លូវការបាន ៤៤,០៩៩តោន។ ចំនួននេះកើនឡើងជិត៥១ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលឆ្នាំ២០១៩ ដែលមានចំនួនតែ ២៩,២១៤តោនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com