យុគ​កូ​វីដ​-១៩៖ ពេល​ត្រូវធ្វើ​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី​
កំណាព្យ
ជាតិ
យុគ​កូ​វីដ​-១៩៖ ពេល​ត្រូវធ្វើ​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី​
06, Jun 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​បទ ផ្កាឈូក​រីក​

 
​គន្លង​ថ្មី នៃ​ជីវិត ពិត​ប្តូរផ្លាស់​
​គន្លង​ថ្មី រស់​បែប​ចាស់ ត្រូវ​កែប្រែ​
​គន្លង​ថ្មី យុគ​កូ​វីដ កុំ​ឃ្លាត​បែរ​
​គន្លង​ថ្មី ទាំង​ក្រុង​ស្រែ ចាំ​គ្រប់គ្នា​។​
 
​អនាម័យ សម្អាត​ដៃ ឲ្យ​ត្រឹមត្រូវ​
​អនាម័យ ផ្ទះ​ដូច​ផ្លូវ គ្រប់​វេលា​
​អនាម័យ ផ្តើម​ពី​ម្នាក់ ស្អាត​គ្រប់គ្នា​
​អនាម័យ ទើប​ឃ្លាតឃ្លា កូ​វីដ​បាន​។​
 
​ទុក​គម្លាត ជៀត​ជែង​គ្នា ត្រូវ​ប្រយ័ត្ន​
​ទុក​គម្លាត ដើរ​ឆ្លងកាត់ កុំ​កៀក​ប្រាណ​
​ទុក​គម្លាត ទោះជា​ញាតិ ផៅសណ្តាន​
​ទុក​គម្លាត បើ​ខាន​បាន កុំ​ជួបជុំ​។​
 
​ក្អក​កណ្តាស់ ម៉ាស់​ត្រៀម​ទុក នៅក្នុង​ដៃ​
​ក្អក​កណ្តាស់ ក្រមា​ច្នៃ ទោះ​តូចធំ​
​ក្អក​កណ្តាស់ ត្រុ​វ​ខ្ទប់មាត់ ក្នុង​ជំនុំ​
​ក្អក​កណ្តាស់ ក្តៅខ្លួន​ងំ ទៅ​ពេទ្យ​ភ្លាម​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com