ជាតិ
ពីនេះ ពីនោះ
ស្វាងចែស មិនមែន ស្វាងចេស ឡើយ!
× ត្រូវចងចាំថា បើកាលណាប្រើក្នុងន័យថា ស្រឡះមុខមាត់ ស្វាងអារម្មណ៍ ភ្លឺស្រឡះ គេប្រើពាក្យ«ស្វាងចែស»។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ពាក្យ«ចែស»និង«ចេស»មាននៅក្នុងវចនានុក្រមខ្មែរ។ គ្រាន់តែគេប្រើនៅក្នុងន័យខាងលើ គេមិនអាចប្រើពាក្យ«ចេស»ជាស្វាងចេស នោះទេ។ កាលណាគេប្រើជាពាក្យ ស្វាងចេស គឺមានន័យថា សូត្រ ឬអំបោះភ្លឺស្រឡះទៅវិញទេ ដែលមិនត្រូវន័យពិតប្រាកដរបស់វា ថាជាការស្រឡះមុខមាត់ឡើយ។
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«ចេស» មានន័យខុសពី«ចែស»។ «ចេស» ជានាមសព្ទ មានន័យថា សូត្រ ឬអំបោះខ្មាញ់តូចឆ្មារ សម្រាប់ប្រើការដេរ។ ចំណែកពាក្យ«ចែស»គេប្រើក្នុងន័យថា ក្តៅចែស,រឹងចែស គឺក្តៅខ្លាំង រឹងខ្លាំង។ ក្នុងន័យមួយទៀត បញ្ជាក់ពីភាពជាក់ច្បាស់, ឃើញច្បាស់ចែស ភ្លឺចែស ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com