រយៈពេល​៥​ខែ ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ម្ទេស​ស្រស់​ទៅ​ថៃ ជាង​៣​ម៉ឺន​តោន​
ជាតិ
២៥ខេត្ត/រាជធានី
រយៈពេល​៥​ខែ ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ម្ទេស​ស្រស់​ទៅ​ថៃ ជាង​៣​ម៉ឺន​តោន​
06, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ម្ទេស​ស្រស់​ទៅ​ប្រទេស​ថៃ​ចំនួន ជាង​៣​ម៉ឺន​តោន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ផ្ទាល់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការនាំចេញ​ម្ទេស​ស្រស់​ទៅ​ប្រទេស​ថៃ​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​កើន​ឡើងជា​លំដាប់​។ ដោយឡែក នៅ​ឆ្នាំ​២០១៥ នាំចេញ​បាន​ចំនួន ១,០០២ តោន​, ឆ្នាំ​២០១៦ ចំនួន ១,៤៩០ តោន​, ឆ្នាំ​២០១៧ ចំនួន ១,៧៥០ តោន​, ឆ្នាំ​២០១៨ ចំនួន ១៥,៤៩៤ តោន​,​ឆ្នាំ​២០១៩ ចំនួន ៥៥,៥១៣ តោន​, និង​រយៈពេល​៥​ខែ ឆ្នាំ​២០២០ ចំនួន ៣០,៨៥២ តោន ។​
 
 គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩  កម្ពុជា បាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន ក្នុងនោះ​រួមមាន អង្ករ , ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង , គ្រាប់ស្វាយចន្ទី , គ្រាប់ពោត , ចេក , ស្វាយ , ស​ណ្តែ​ង​សៀង​, ម្រេច​, ម្ទេស​ស្រស់​,​និង​ដំណាំ​ផ្សេងៗ​ជាច្រើន​ទៀត​៕

Tag:
 ម្ទេស
 នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com