COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌា មាន​អត្រា​ឆ្លង​លើស​អ៊ីតាលី
06, Jun 2020 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឆ្លង​ជាង​១២០០​ករណី​បន្ថែមទៀត នាំ​ឲ្យ​ឥណ្ឌា​ឡើងឈរ​លេខ​រៀង​ទី​៦​ជំនួស​អ៊ីតាលី​លើ​ករណី​ឆ្លង COVID-19​។ បច្ចុប្បន្ន ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប ២៣៧ ៣៩៥​នាក់ ខណៈ​អ៊ីតាលី មាន​២៣៤ ៥៣១​នាក់​។ នេះ​បើ​យោងតាម​តួលេខ​ដែល​ប្រមូល​ដោយ​សាកលវិទ្យាល័យ​អាមេរិក Johns Hopkins​។​

 
​ករណី​ឆ្លង​នៅ​ឥណ្ឌា ភាគច្រើន​ស្ថិតនៅ​តំបន់​ជនបទ ជាពិសេស​ការវិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​របស់​បណ្តា​អ្នក​អត់​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង ដោយសារតែ​ការបិទ​ប្រទេស​។ ក្នុងចំណោម​អ្នក​ឆ្លង​ជិត ២៤០ ០០០​នាក់​នៅ​ឥណ្ឌា មាន​៦៦៥០​នាក់​ស្លាប់ និង​១១៤ ០៧៣​នាក់ សះស្បើយ​។​
 
​ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​ជិត​៦.៩​លាន​នាក់ ស្លាប់​ជិត​៤០​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៣.៣​លាន​នាក់​។ សហរដ្ឋអាមេរិក បន្ត​នាំមុខគេ​ដោយមាន​ករណី​ឆ្លង​ជិត​២​លាន បន្ទាប់មក ប្រេ​ស៊ី​ល រុស្ស៊ី អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស​។ ចិន​បច្ចុប្បន្ន​ស្ថិតនៅ​លេខ​រៀង​ទី​១៨៕
 

© រក្សាសិទ្ធិដោយ thmeythmey.com