COVID-19
ជាតិ
COVID-19: បុរសអាយុ២៦ឆ្នាំដែលតេស្តឃើញនៅបន្ទាយមានជ័យ ក្រោយត្រឡប់ពីថៃ ជាសះស្បើយហើយ
08, Jun 2020 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
បុរសជនជាតិខ្មែរអាយុ​២៦ឆ្នាំដែលរស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជាសះស្បើយពី COVID-19 ហើយ ក្រោយ​លទ្ធផល​អវិជ្ជមាន២ដង។ នេះ​បើតាម​ការសេចក្តីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃទី​៨ ខែមិថុនា។



បុរសរូបនេះ ជាសិស្ស​ដែល​បាន​វិល​ត្រឡប់មកពីថៃ ដោយឆ្លងកាត់ច្រកអូរបីជាន់ ចូលទៅខេត្តបន្ទាយមានជ័យ ហើយបានតេស្តឃើញវិជ្ជមាននៅទីនោះ។ គាត់ត្រូវបានអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបូរី ហើយ។

បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺ២នាក់ទៀត​ក្នុងចំណោមករណីសរុប​១២៦។ អ្នកទាំងនោះ មាន​បុរសខ្មែរដែលទើបត្រឡប់ពីហ្វីលីពីន និង​បារាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com