ពីនេះ ពីនោះ
សុខភាព
វិធីធម្មជាតិដែលអាចជួយសម្រួលដល់ការរំលាយអាហារកាន់តែល្អជាងមុន
× បើសិនជាអ្នកមានអារម្មណ៍ថាហើមពោះ ទល់លាមក ឬច្រាលអាស៊ីតក្រពះ នោះវាមិនមែនមានតែអ្នកម្នាក់ឯងដែលកើតបញ្ហានេះទេ។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែជួបបញ្ហានេះមែន អ្នកអាចប្រើវិធីសាស្ត្រព្យាបាលដូចខាងក្រោមនេះបាន ព្រោះវានឹងជួយសម្រួលដល់ការរំលាយអាហារកាន់តែល្អជាងមុន៖
ដកដង្ហើមជ្រៅៗ
ការដកដង្ហើមចូលយឺតៗ និងជ្រៅៗអាចជាវិធីសាស្ត្រមួយសម្រួលដល់ការរំលាយអាហារបាន ជាពិសេសជួយជំរុញខ្យល់ចូលទៅក្នុងពោះវិញ។ ការដែលមានខ្យល់ក្នុងទ្រូងជាប់ វានឹងងាយធ្វើឲ្យរីកក្បាលពោះបាន។ ប៉ុន្តែការដកដង្ហើមចូលជ្រៅៗនឹងភ្ញោចដល់ការដាក់សម្ពាធទៅលើក្រពះ និងពោះវៀន ហើយក៏ជំរុញដល់ការធ្វើចលនាអាហារក្នុងពោះវៀនកាន់តែល្អដែរ។ រឿងនេះក៏បង្កើនការបញ្ចេញទឹកមាត់ និងអង់ហ្ស៊ីមរំលាយអាហារធ្វើការកាន់តែល្អថែមទៀត។
ញ៉ាំផ្លែល្ហុងឲ្យច្រើន
នៅពេលនិយាយដល់ការរំលាយអាហារ ផ្លែល្ហុងគឺជាអាហារដែលជួយដល់បញ្ហានេះបាន។ វាផ្ទុកទៅដោយអង់ហ្ស៊ីម Papain ដែលអាចជួយរំលាយជាតិប្រូតេអ៊ីន និងជួយដល់ការហើមពោះ និងក្រហាយដើមទ្រូងបាន។ វាក៏សម្បូរទៅដោយជាតិសរសៃដែលល្អសម្រាប់សម្រួលដល់ការរំលាយអាហារក្នុងក្រពះពោះវៀន។ ក្នុងពេលដែលរាងកាយកំពុងតែយកឈ្នះការបង្ករោគ ចូរព្យាយាមញ៉ាំផ្លែល្ហុងដោយសារតែវាសម្បូរទៅដោយវីតាមីន C ដែលអាចពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានយ៉ាងអស្ចារ្យ។
ញ៉ាំទឹកក្តៅ
នៅពេលនិយាយដល់ការរំលាយអាហារចុះខ្សោយ មានន័យថាអាហារដែលមិនបានកិនល្អនឹងប្រមូលផ្តុំក្នុងពោះវៀន ហើយបង្កជាការហើមពោះបាន។ បើសិនជារឿងនេះមិនបានដោះស្រាយទេ វាអាចនឹងជ្រៀតចូលក្នុងចរន្តឈាម ហើយបង្ករោគដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ រហូតដល់បង្កជាជំងឺបាន។ នៅពេលញ៉ាំទឹកក្តៅឧណ្ហៗ វានឹងជួយសម្អាតក្រពះពោះវៀន ហើយរំលាយរបស់ដែលធ្វើឲ្យហើមពោះបាន។ រឿងនេះមិនត្រឹមតែពង្រឹងដល់ការរំលាយអាហារទេ តែក៏អាចជួយបញ្ចេញជាតិពុលពីក្នុងពោះវៀនបានដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com