កីឡាជាតិ
ជាតិ
លោក ប៉ុន សុខ និងលោក ហ៊ុន សាមុត បន្តជាប់ឆ្នោតជាសមាជិកប្រតិបត្តិសហព័ន្ធបាល់ទាត់
08, Jun 2020 , 1:15 pm        
រូបភាព
លោក ប៉ុន សុខ និងលោក ហ៊ុន សាមុត (ពីឆ្វេងទៅស្តាំ)បន្តជាប់ឆ្នោតជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក ប៉ុន សុខ និងលោក ហ៊ុន សាមុត (ពីឆ្វេងទៅស្តាំ)បន្តជាប់ឆ្នោតជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាត្រូវបានបោះឆ្នោតគាំទ្រឲ្យធ្វើជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៥រូប តែអវត្តមាន១រូប។



លោក ហ៊ុន សាមុត និងលោក ប៉ុន សុខ ដែលជាសមាជិកប្រតិបត្តិផុតអាណត្តិ បន្តជាប់ឆ្នោតធ្វើជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២០-២០២៤។ នាការបោះឆ្នោត ដែលធ្វើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ លោក ហ៊ុន សាមុត ទទួលបានការគាំទ្រចំនួន៣០សំឡេង រីឯលោក ប៉ុន សុខ ទទួលបានការគាំទ្រចំនួន២៨សំឡេង។

សម្រាប់ការបោះឆ្នោតខាងលើ មានសមាជិកសមាជិកាមកពីបណ្តារាជធានីខេត្ត និងក្លិបសមាគមចូលរួមបោះឆ្នោតចំនួន៣៧រូប ក្នុងនោះសន្លឹកឆ្នោតបានការមានចំនួន៣៤សន្លឹក និងមិនបានការចំនួន៣សន្លឹក។ បេក្ខជន៥រូប ដែលបានឈរឈ្មោះឲ្យគេបោះឆ្នោតរួមមានលោក ហ៊ុន សាមុត ទទួលបានការគាំទ្រ៣០សំឡេង, លោក ប៉ុន សុខ ២៨សំឡេង, លោក ហុក សុចិត្រា ៨សំឡេង, លោក ចាប សុខម៉េង ២សំឡេង និងលោក ខៀវ ចិន្តាវ័ន្ត អវត្តមាន៕

Tag:
 បាល់ទាត់
  ប៉ុន សុខ
  ហ៊ុន សាមុត
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com