ជាតិ
រថយន្ត
នៅសៀមរាប មានឡានMercedes W110 បែប limousine ដ៏ស្អាតមួយគ្រឿង ដែលច្នៃពី Mercedes W110បុរាណ
× សៀមរាប៖ Mercedes-Benz មិនដែលផលិតរថយន្ដប្រភេទ W110 បែប limousine (ឡានវែង) នោះទេ ប៉ុន្តែនៅសណ្ឋាគារវិរតន៍ នៅក្នុងខេត្តសៀមរាប មានរថយន្ដ Mercedes W110 limousineដ៏ល្អប្រណិតមួយគ្រឿង។ បើតាមលោក សាយ សុខរស់ អ្នកគ្រប់គ្រងសណ្ឋាគារនេះ រថយន្ដ Mercedes W110 បែប limousine នេះគឺបានពីការយករថយន្ដ Mercedes W110 (ម៉ូឌែល 230) ១គ្រឿង ទៅកាត់ជាពីរ និងបន្ថែមប្រវែង១ម៉ែត្រ នៅចន្លោះកណ្ដាល។
ការកែច្នៃរថយន្តមួយគ្រឿង បានចំណាយពេលវេលាយ៉ាងច្រើន ទាំងការស្វែងរកគ្រឿងបន្លាស់ និងការត្រួតពិនិត្យលើផ្នែកមេកានិកផង ដើម្បីធ្វើយ៉ាងណា ឲ្យរថយន្តនេះមានរូបរាងល្អប្រណិត ដូច Mercedes-Benz W110 ដើម រួមទាំងអាចបើកបរបានដោយគ្មានរអាក់រអួលនោះ។ នេះបើតាម លោក សាយ សុខរស់។
ដើម្បីជ្រាបច្បាស់សូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក សាយ សុខរស់ អ្នកគ្រប់គ្រងសណ្ឋាគារ វិរតន៍ដូចតទៅ៖
រថយន្ត Mercedes ប្រភេទ W110 បានផលិតចំនួន ៦២៨ ២៨២គ្រឿង នៅចន្លោះឆ្នាំ ១៩៦១ និងឆ្នាំ ១៩៦៨ នៅប្រទេសអាឡឺម៉ង់។ ដោយឡែកប្រភេទ W110 ម៉ូឌែល 230 ត្រូវបានផលិតចំនួន ៤០ ២៥៨គ្រឿង នៅក្នុងចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៦៨៕
Tag:
រថយន្ត
យានយន្ត
ឡាន
Mercedes
limousine
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com