ជាតិ
សុខភាព
ការប្រើផលិតផលពង្រីកសុដន់អាចបណ្ដាលឱ្យកើតជំងឺមហារីក!
× ភ្នំពេញ៖ ការប្រើប្រាស់ផលិតផលប្រភេទថ្នាំលេប លាប និងថ្នាំចាក់ ដើម្បីពង្រីកសុដន់អាចបណ្ដាលឱ្យស្ត្រីប្រឈមនឹងជំងឺមហារីកសុដន់។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត ពុធនីកា ដោយអ្នកជំនាញរូបនេះអះអាងថា ការប្រើផលិតផលពង្រីកសុដន់នេះ ធ្វើឱ្យអម៉ូនអីត្រូសែនមានការប្រែប្រួល និងកើនឡើងខ្លាំង ដែលធ្វើឱ្យប្រឈមនឹងកើតជំងឺមហារីកសុដន់។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងកញ្ញាវេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភព និងរោគស្ត្រី នៃមន្ទីរពហុព្យាបាល
សម្ភពសោភាមានជ័យ ដូចទៅ៖វេជ្ជបណ្ឌិតជំនាញសម្ភព និងរោគស្ត្រី បានណែនាំថា ស្ត្រីពុំគួរប្រើប្រាស់ប្រភេទផលិតផលពង្រីកដើមទ្រូងឡើយ។ ហើយក្នុងករណីស្ត្រីប្រើប្រាស់ផលិតផលទាំងនេះ គួរតែជ្រើសរើសផលិតផលដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬទៅជួបវេជ្ជបណ្ឌិតជំនាញមុននឹងប្រើប្រាស់ផលិតអ្វីមួយ៕
Tag:
ផលិតផល
ពង្រីក
សុដន់
ជំងឺមហារីក
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com