ជាតិ
សង្គមជាតិ
ប្រធានការិយាល័យ​គ្រឿងញៀន​ខេត្តតាកែវ សង្ស័យថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​បញ្ជូនទៅ​តុលាការ​
08, Jun 2020 , 4:18 pm        
រូបភាព
ជនជាតិចិនទាំង៤នាក់ និង គ្រឿងញៀនដែលដកហូតបាន។ (រូបពីអគ្គស្នងការដ្នាននគរបាលជាតិ)
ជនជាតិចិនទាំង៤នាក់ និង គ្រឿងញៀនដែលដកហូតបាន។ (រូបពីអគ្គស្នងការដ្នាននគរបាលជាតិ)
​ភ្នំពេញ​៖ លោក ឈុន សុមេធា ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ និងស្រ្តីម្នាក់ទៀត ដែល​សង្ស័យថាពាក់់ព័ន្ធ​នឹង​គ្រឿងញៀន​២​គីឡូក្រាម និង​កាំភ្លើងខ្លី​២​ដើម ត្រូវបាន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា​នេះ​។ នេះ​បើតាម​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជរាជ​ធានី​ភ្នំពេញ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​។ 



​លោក គុជ គឹម​ឡុង ថ្លែង​ដូច្នេះ​ថា​៖«​តុលាការ (​តំណាង​អយ្យការ​) កំពុង​ស៊ើបសួរ មិនទាន់​ចោទប្រកាន់​ឡើយ បើ​មាន​ព័ត៌មាន​បន្ថែមនឹង​ផ្ដល់​ឲ្យ​បន្ថែមទៀត​»​។ 
 
​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​របស់​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តតាកែវ​នេះ លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រៀង​ញៀន សង្កត់ធ្ងន់ថា គ្មាន​ការយោគយល់​ឡើយ​ចំពោះ​ជន​ណា ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជាពិសេស​មន្ត្រី​ដែល​ដឹង​ច្បាប់​ហើយ​ល្មើសច្បាប់​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក បញ្ជាក់ថា​៖«​យើង អនុវត្ត​តាមច្បាប់​ទាំងអស់ មិន​ន​ណារ​ម្នាក់​រួច​ឡើយ​»​។ 
 
​ជាមួយគ្នានេះដែរ លោក អះអាងថា ដើម្បី​ពង្រឹង​មន្ត្រី​ផ្ទៃក្នុង មិន​ឲ្យ​មាន​ករណីនេះ​បន្តទៀត ក្រុមការងារ​នឹង​បន្ថែម​ផ្សព្វផ្សាយ​ពីបទ​ល្មើស​ជួញដូរ​គ្រឿងញៀន​ប​ន្តែ​ម​ទៀត​។ 
 
​កាលពី​ថ្ងៃទី​៤ ខែមិថុនា កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដកហូត​គ្រឿងញៀន​២​គីឡូក្រាម និង​ឃាត់​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជន​ស្ស័​យ​ទាំង​២​នាក់​នេះ គឺ​លោក ឈុន សុមេធា និង​ស្រី្ត​ម្នាក់ទៀត​ឈ្មោះ កេ​ន ចាន់​រី​។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ បាន​ចុះ​ឆែក​ដល់ផ្ទះ និង​រកឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​៣ កាំភ្លើង​២​ដើម កញ្ឆា និង​ប្រដាប់​ផ្លឹ​ង​គ្រឿងញៀន​មួយចំនួន​ផងដែរ​៕ 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com