ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ចង់​រក្សា​សម្រស់ កុំ​រំលង​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​
09, Jun 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ស៊ុត​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ពី​ផល​ល្អៗ​របស់​វា​ទៅលើ​សម្រស់​ឡើយ​។ ថា​តើ​ស៊ុត​ល្អ​អ្វី​ខ្លះទៅ​ចំពោះ​សម្រស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ដើម្បី​រក្សា​សម្រស់ ៖

 
១. បង្រួម​រន្ធ​ញើស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជាមួយ​ប្រេង​អូ​លីវ​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​លាប​ស្ដើងៗ​លើ​ផ្ទៃមុខ​កន្លែង​ដែលមាន​រន្ធ​ញើស​ធំ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. កម្ចាត់​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​មួយ​គ្រាប់​ជាមួយ​ទឹកឃ្មុំ​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ផ្ទៃមុខ​កន្លែង​ដែលមាន​បញ្ហា​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​។​
 
៣. ជួយ​ឱ្យ​ស្បែក​ទន់​រលោង​
 
​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​មួយ​គ្រាប់​ជាមួយ​ប្រេង​អូ​លីវ​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ជង្គង់ កែងដៃ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែលមាន​ស្បែក​រឹងៗ​គ្រើមៗ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៤. បន្ថយ​ស្នាម​ជ្រីវជ្រួញ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជាមួយ​ចេកទុំ​។ កិន​ឱ្យ​សព្វ​ចូលគ្នា សឹម​លាប​លើ​ផ្ទៃមុខ​ធ្វើជា​ម៉ាស​។ រងចាំ​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. ព្យាបាល​សក់​បែក​ចុង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​មួយ​គ្រាប់​ជាមួយ​ប្រេងដូង រួច​លាប​លើ​ចុង​នៃ​សក់​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​ងូតទឹក​។​
 
៦. ពង្រឹង​សុខភាព​សក់​និង​បង្កើន​សម្រស់​
 
​ប្រសិនបើ​មិន​សប្បាយ​ចិត្តនឹង​សក់​ដែល​មិន​ភ្លឺរលោង​មាន​ទម្ងន់​ទេនោះ កុំ​រំលង​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​មុនពេល​ងូតទឹក​កក់សក់ ចូរ​ម៉ាស្សា​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ដែល​លាយ​ជាមួយ​ប្រេងដូង​លើស​ក់​និង​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ រូបមន្ត​នេះ​ក៏​សាក​សម​សម្រាប់​ដោះស្រាយ​បញ្ហា​អង្គែ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com