ជាតិ
សង្គមជាតិ
ខែឧសភា មូលនិធិគន្ធបុប្ផា ទទួលបានជាង១០០លានដុល្លារ ពីសប្បុរសជន
09, Jun 2020 , 1:50 pm        
រូបភាព
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង១០០លានដុល្លារ ក្នុងខែឧសភា ឆ្នាំ២០២០ ពីសប្បុរសជនជាង៦ពាន់នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងខែឧសភានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកា១លានដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងការពិនិត្យនិងព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និង គ្មានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់រូប ដែលបន្តគាំទ្រនិងបរិច្ចាគថវិកា ដើម្បីទ្រទ្រង់និងធានាកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និង គុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារនិងទារកនៅកម្ពុជា ទោះពិភពលោកនិងកម្ពុជា​ កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក៏ដោយ។

របាយការណ៍​ពីមន្ទីរពេទ្យពេទ្យគន្ធបុប្ផា បង្ហាញថា ក្នុងខែឧសភា កុមារជាង៣,២ម៉ឺនាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និង​ស្ត្រី​មាន​ផ្ទៃពោះជាង១ម៉ឺននាក់ បានទៅ​ពិនិត្យ​​ផ្ទៃពោះ និង​សម្រាលកូន នៅមន្ទីរពេ្យគន្ធបុប្ផា៕ 

Tag:
 គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com