អត្ថបទពាណិជ្ជកម្ម
ពិធី​ការិនី​ដ៏​ល្បី​កញ្ញា ឌួង ហ្សូ​រី​ដា ចំណាយ​ប្រមាណ​១៥​ម៉ឺន​ដុល្លា ក្លាយជា​ម្ចាស់​ប្រេន Tube Coffee សាខា​ឫស្សីកែវ​
09, Jun 2020 , 2:16 pm        
រូបភាព
​ថ្មីៗ​នេះ ពិធី​ការិនី​ដ៏​ល្បី​កញ្ញា ឌួង ហ្សូ​រី​ដា បាន​ក្លាយជា​ម្ចាស់​ប្រេន Tube Coffee សាខា​ឬ​ស្សី​កែវ បន្ទាប់ពី​ជោគជ័យ​លើ​មុខរបរ​ជា​អ្នកលក់​គ្រឿងសម្អាង​។ ដោយសារតែ ជាប់ចិត្ត​ជាមួយនឹងរ​ស​ជាតិ​កាហ្វេ​ថ្នល់ ដែលជា​រសជាតិ​ដ៏​ពេញនិយម និង​ពេញចិត្ត​ជាមួយនឹង​ភេសជ្ជៈ​ផ្សេងទៀត​ នៅក្នុង Tube Coffee​កញ្ញា​ក៏បាន​សម្រេចចិត្ត​ទិញ​សិទ្ធិ​អាជីវកម្ ម​ពី Tube Coffee ដោយ​ចំណាយ​ដើមទុន​ នៅក្នុង​ការបើក​អាជីវកម្ម​ថ្មី​មួយ​នេះ​ អស់​ប្រមាណ​ជាង ១៥ ​ម៉ឺន​ដុល្លា​អាមេរិក។ ទន្ទឹមនឹងនេះ ​ការរៀបចំ​ដេ​គ័​រ​ និងរៀបចំ​ហាង​ខាងក្នុង ​មិនទាន់​ដឹង​ច្បាស់​ថា ​ត្រូវ​ចំណាយ​បន្ថែម​អស់​ប៉ុន្មាន​ទៀត​នោះទេ។ ចំពោះ​អាជីវកម្ម​មួយ​នេះ​ដែរ​ កញ្ញា​ក៏បាន​ប្រាប់ថា នាង​បាន​ចាប់ដៃ​គូ​ ​ជាមួយនឹង​ភាគហ៊ុន​តូចៗ ​មួយចំនួន​ដូចជា ប្អូនស្រី​របស់​នាង និង​ពិធីករ​ លោក Vj Hero ផងដែរ​។


«​មិនមែនជា​រឿង​ងាយស្រួល​នោះទេ បើទោះបី​ប្រេន​កាហ្វេ​នេះ ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​ក្នុងស្រុក​ក៏ពិតមែន ប៉ុន្តែ​ទម្រាំ​អាច​ទិញ​សិទ្ធិ​ប្រេន​កាហ្វេ​មួយ​នេះ ​មក​បើក​ផ្ដាច់មុខ​​បាន​ជោគជ័យ ត្រូវ​ចំណាយពេល​យូរ​យ៉ាងខ្លាំង​។ មិនមែន​ឱ្យតែ​មាន​ប្រាក់​ គឺអាច​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ យកមក​បើក​លក់បាន​ងាយៗ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់ ​ក​ញ្ញា ឌួង ហ្សូ​រី​ដា​។  កញ្ញា​លើកឡើង​បន្ថែមទៀតថា ៖ «​មុននឹង​ផ្ដល់​សិទ្ធិ​ឱ្យ​នរណាម្នាក់ ម្ចាស់​ប្រេន ​បាន​សិក្សា​យ៉ាង​លម្អិត​ ជាមួយនឹង​ទីតាំង ដើម្បី​ឱ្យមាន​ភាពប្រាក​ដ​ថា ​នឹងធ្វើ​ឱ្យ​ហាង​មួយ​នេះ​ទទួលបាន​ភាពជោគជ័យ​ និងដំណើរ​ការល្អ​ ក្រោយ​ក្លាយទៅជា​ម្ចាស់​សាខា មុននឹង​ប្រគល់​សិទ្ធិ​ឱ្យ​កញ្ញា​បើក ​នៅក្នុង​ទីតាំង​នេះ​»​។​
 



​គួររំលឹកថា មកទល់នឹង​បច្ចុប្បន្ន​ Tube Coffee សាខា​ឬ​ស្សី​កែវ ​ដែលជា​សាខា​ទី១២ មិនទាន់​បើក​ដំណើរការ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​កំពុងតែ​រៀបចំ​តុបតែង​ហាង និង​ដេ​គ័​រ​ផ្សេងៗ​ទៀត​ដើ​ម្បី​ឱ្យមាន​ភាព​ទាក់ទាញ​។ ក​ញ្ញា បាន​បញ្ជាក់ថា បន្ទាប់ពី​ដំណើរការ​រៀបចំ​រួច ​កញ្ញា​នឹង​បើ​សម្ភោ​ធ​ជា​ផ្លូវការ​ នៅក្នុង​ខែ តុលា ឬ​ខែវិច្ឆិការ ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ផងដែរ​៕
 




















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com