ពីនេះ ពីនោះ
អ្នកណាខ្លះ​ធ្លាប់​ចាក់​«​កៅអូវ​»?
10, Jun 2020 , 7:29 am        
រូបភាព
​អ្នក​នៅក្នុង​វង់ល្បែង​, អ្នករកស៊ី​ជំនួញ​ជួញដូរ ឬ​អ្នក​ដែល​ប្រថុយប្រថាន​ក្នុង​រឿង​អ្វីមួយ ដែល​អាចមាន​ថ្នូរ​ជាមួយនឹង​លាភ​ធំ ពួកគេ​តែង​ប្រើពាក្យ​«​កៅអូវ​» នេះ​ណាស់​។ តើ​ពាក្យ កៅអូវ ឬ កៅឪ នេះ​មាន​ប្រភព​មកពីណា​? និង​មានន័យ​យ៉ាងដូចម្តេច​?

 
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ពាក្យ «​កៅអូវ​» គឺជា​ពាក្យ​ចិន ដែល​មានន័យថា​ជា លេខ​ធំ​, លេខ​ខ្ពស់​ក្នុង​ល្បែង​ធួ​, អាប៉ោង ដែល​ដាក់​ត្រូវ​១ សង​ជា​៣ ជា​៤ ជាដើម​។ យោងតាម​ការពន្យល់​ពាក្យ​ដដែល ពាក្យ កៅឪ ក៏ត្រូវ​បាន​ប្រើ​សម្រាប់​ការធ្វើ​ជំនួញ​ចំណេញ​ធំ​ដែរ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com