ONE Championship
កីឡាអន្តរជាតិ
ម្ចាស់​ខ្សែក្រវាត់ Abbasov ដាក់​គោលដៅ Nakashima និង Aung La N Sang ជា​គូប្រជែង​
10, Jun 2020 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ម្ចាស់​ខ្សែក្រវាត់ ONE Welterweight World Champion កីឡាករ Kiamrian Abbasov រហស្សនាម «Brazen» ខកខាន​ឡើង​សង្វៀន​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​រូបគេ​អន្ទះសា​ចង់​ឡើង​ប្រកួត​សាជាថ្មី និង​ប្រជែង​ជាមួយ​ជើង​ខ្លាំងៗ​ចំនួន​ពីររូប​។


 

 
 
​កាល​ខែតុលា ឆ្នាំ​២០១៩ អ្នកលេង​គុន​ចម្រុះ​មកពី​កៀរ​ហ្សី​ស៊ី​ស្ថាន​ដ៏​មានបទពិសោធន៍​បាន​គ្រប់គ្រង​ស្ថានការណ៍​លើ​ម្ចាស់​ខ្សែក្រវាត់ Zebaztian “The Bandit” Kadestam ដើម្បី​យកឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង គ្រង​ខ្សែក្រវាត់ ONE Welterweight World Championship​។ 
 
Welterweight បានបង្ហាញ​អារម្មណ៍​ថា ៖«​ការ​ឈ្នះ​ខ្សែក្រវាត់ ONE World Title គឺ​ពិតជា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ​និង​គ្រួសារ​។ ខ្ញុំ​ដឹងថា​អ្នកគាំទ្រ​របស់ខ្ញុំ​ក៏​រង់ចាំ​សម្រាប់​ថ្ងៃ​នេះដែរ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​។ មិត្ត​របស់ខ្ញុំ​និង​គ្រួ​សារបាន​រង់ចាំ​រហូត​ដល់​មាន​ថ្ងៃ​នេះហើយ​ខ្ញុំ​រីករាយ​ដែល​មិន​ធ្វើ​ឲ្យ​ពួកគេ​អស់សង្ឃឹម​»​។ 
 
​តាំងពី​ពេល​នោះមក​រូបគេ​មិនបាន​ឡើង​សង្វៀន​ទៀត​ទេ​ដោយសារតែ​មេរោគ COVID-19  ផ្ទុះឡើង ដែល​ប្រទេស​ជាច្រើន​នៅក្នុង​លោក​បាន​បិទ​។  យ៉ាងណាក្ដី Abbasov បាន​ថែរក្សា​កម្លាំង​ដោយ​ហ្វឹកហាត់​នៅផ្ទះ​ឯ​ក្រុង Novorossiysk ប្រទេស​រុស្សី​។ រូបគេ​រំពឹងថា​ការប្រកួត​នឹង​ត្រលប់​មកវិញ​ឆាប់ៗ​។ 
 
​កីឡាករ​វ័យ​២៦​ឆ្នាំ​បង្ហាញ​ភាព​ស្រេកឃ្លាន​បែបនេះ​៖«​ខ្ញុំ​ពិតជា​ឡើង​ប្រកួត​វិញ​មែន​។ ខ្ញុំ​ចង់​ហ្វឹកហាត់​ពេញ​ម៉ោង និង ដើម្បី​ប្រកួត​។ ខ្ញុំ​សម្រាក​ច្រើន​ខែ​ណាស់​មកហើយ​»​។ 
 
Abbasov ធ្វើ​បានល្អ​ណាស់នា​គ្រាកន្លងមក​ដោយ​មានកំណត់​ត្រា​ឈ្នះ ២២ លើក និង ចាញ់​៤ លើក ក្នុង​អាជីព​ក្នុងនោះ ៦៤​ភាគរយ​បញ្ចប់​គូប្រកួត​ឲ្យ​ចុះចាញ់​។ ប៉ុន្តែ​ម្ចាស់​ខ្សែក្រវាត់​ដដែល​រូបនេះ​មាន​អារម្មណ៍​ថា ការប្រកួត​បន្ទាប់​គឺ អាច​នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ «​ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​ការពារ​ខ្សែក្រវាត់ World Title របស់ខ្ញុំ​ទោះ​ប៉ះ​អ្នកណា​ក៏ដោយ​។ ប៉ុន្តែ James Nakashima  គួរតែ​អាច​ប៉ះ​ខ្ញុំ ព្រោះ​គេ​មិនទាន់​ចាញ់ និង​ជា​កីឡាករ​កំពូល​ម្នាក់​។ គេ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​។ បើ​ជួបគ្នា​មែន គឺ​ច្បាស់​ជា​អស្ចារ្យ​ណាស់​ហើយ​»​។ 
 



Nakashima ដែលជា​ម្ចាស់​ជើងឯក NJCAA National Wrestling Champion គឺ​មិនដែល​ចាញ់​សោះ​តាំងពី​បង្ហាញខ្លួន​នៅ​សង្វៀន ONE កាល​ខែមករា ឆ្នាំ ២០១៥​។ កីឡាករ​សញ្ជាតិ​អាមេរិក​មានកំណត់​ត្រា​ល្អឥតខ្ចោះ​ដោយ​ឈ្នះ​១២​ដង​មិនដែល​ចាញ់​។ 
 
​យ៉ាងណាក្ដី Nakashima មិន​ត្រឹមតែ​គូប្រជែង ប៉ុន្តែ​រូបគេ​នឹងធ្វើ​ឲ្យ​ការប្រកួត​ទល់​ម្ចាស់​ខ្សែក្រវាត់​welterweight ពិតជា​កក្រើក​មិន​ខាន​។  មួយវិញទៀត Abbasov ចង់​ដំ​ឡើងទៅ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពីរ  Aung La “The Burmese Python” N Sang​។ 
 
​កីឡាករ​រហស្សនាម “Brazen” ចង់​កាន់​ខ្សែក្រវាត់​ពីរ​ប្រភេទ​ទម្ងន់​ដូច​វីរបុរស​មី​យ៉ាន់​ម៉ា​ដែរ​។ ប៉ុន្តែ​គេ​ទាំងពីរ​មិនទាន់​អាច​ជួបគ្នា​ឆាប់ៗ​នោះទេ ព្រោះ Aung La N Sang ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យ​ជួប​គូសត្រូវ​ចាស់ Vitaly Bigdash ជា​លើក​ទី​៣​ពេល ONE Championship បន្តដំណើរ​នៅ​ឆ្នាំ​២០២០ ហើយ Abbasov អាច​នឹង​ជួប​កីឡាករ​មិនដែល​ចាញ់​ហូ​ឡង់ Reinier “The Dutch Knight” De Ridder ជាមុនសិន​។ 
 




​បែបណា​ក្ដី Abbasov នៅតែ​លើកទឹកចិត្ត​ខ្លួនឯង​បែបនេះ​៖«​ខ្ញុំ​ចង់​ឡើងទៅ​វ៉ៃ​គីឡូ middleweight ដើម្បី​ដណ្ដើម​ជើងឯក​។ រហូតដល់​ពេលនេះ​មិនទាន់មាន​ព័ត៌មាន​ទេ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ការប្រកួត​នឹង​មកវិញ​ឆាប់ៗ​»​។ 
 
​មិនជា​បញ្ហា​ទេ​ថា​តើ Abbasov ត្រលប់​មកជួប Nakashima, Aung La N Sang ឬ នរណា​នោះទេ​។ គេ​អាច​ប្រឈមមុខ​បាន​គ្រប់ពេល និង​បន្តសកម្មភាព​ហ្វឹកហាត់​ត្រៀមខ្លួន​រួចរាល់​ជានិច្ច​។ Abbasov សង្កត់ធ្ងន់​ទៀតថា​៖«​ខ្ញុំ​មិន​ខ្វល់​ថា​អ្នកជា​គូប្រជែង​បន្ទាប់​នោះឡើយ​។ វា​មិន​សំខាន់​សម្រាប់​ខ្ញុំ​ទេ​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា ONE អាច​រៀបចំ​ថ្ងៃ​ប្រកួត​ឲ្យ​ខ្ញុំ​ពេល​កម្មវិធី​ប្រកួត​ចាប់ផ្ដើម​។ នេះ​ជាការ​ងារ​របស់ ONE​។ តែ​ការងារ​របស់ខ្ញុំ​គឺ​យកឈ្នះ​របាំង​បរាជ័យ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com